ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ដូរ​ហើយ​ថ្មី​ៗ ស្រាប់តែ​ចិន​២​នាក់​ទៅ​ដាក់​មួយ​ក្ឌាំង​ខ្ទេច​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​បួង​ចង្កូត​បត់​ស្តាំ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​អស់​មួយ​កំណាត់​ខាង​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​សួន​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​បួង​ចង្កូត​បត់​ស្តាំ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​អស់​មួយ​កំណាត់​ខាង​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​សួន​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​ចិន​ប្រុស​២​នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក
លេខ ភ្នំពេញ 2P-0432 បើកបរ​តាម​បណ្តោយ​ផ្លូវ​R6 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ម្ចាស់​រថយន្ត​ជនជាតិ​ចិន​២​នាក់​នោះ​ស្រវឹងស្រា​ទើប​បើក​បួង​ចង្កូត​បត់​ស្តាំ​ឡើង​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក៏​ស្រាបតែ​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​នឹង​ផ្ទុះ​ពោង​ទាំង​សងខាង ចំណែកឯ​ជនជាតិ​២​នាក់​នោះ​រង​របួសស្រាល ។

ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ​បាន​លើក​ឡើង​ថា នៅ​កន្លែង​នេះ​គឺ​តែងតែមាន​ម៉ូតូ​ឡាន​បុក​គ្នា​ជា​ញឹកញាប់​ហើយ​ក្បាល​នាគ​នេះ​ទើបតែ​ដូរ​ថ្មី​ក៏​មាន​រថយន្ត​បុក​ទៀត ហើយ​ភ្លាម​ៗ​នោះ​ដែល​ជនជាតិ​ចិន​២​នាក់​នោះ​ក៏​បាន​ទុក​រថយន្ត​ចោល​ហើយ​ដើរ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ