ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូរ​ទៅ​គ្នា​ឯង​សោះ​! វាយ​ប្រាវ​យក​ភ្លែត​អស់​ជិត​១០​ម៉ឺន​ដុល្លារ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណនេយ្យ​ជនជាតិ​ចិន​របស់​ក្រុមហ៊ុន​លាយ​បេតុង​ម្នាក់​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ខ្លួនឯង​ធ្វើ​សកម្មភាព​យក​ពិល​ឆក់​វាយ​ដណ្តើម​យក​លុយ​អស់​ជិត​១០​ម៉ឺន​ដុល្លារ​បាន​សម្រេច​ហើយ​ផ្លុ​ង​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណនេយ្យ​ជនជាតិ​ចិន​របស់​ក្រុមហ៊ុន​លាយ​បេតុង​ម្នាក់​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ខ្លួនឯង​ធ្វើ​សកម្មភាព​យក​ពិល​ឆក់​វាយ​ដណ្តើម​យក​លុយ​អស់​ជិត​១០​ម៉ឺន​ដុល្លារ​បាន​សម្រេច​ហើយ​ផ្លុ​ង​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ លុង លី​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន ជា​គណនេយ្យ​ក្រុមហ៊ុន លាយ​បេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រាប់​ឲ្យ​ស្គាល់​មានឈ្មោះ អ៊ុ​ង សុគន្ធ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​លាយ​បេតុង ផ្នែក​បម្រើ​ការងារ​បើកបរ​រថយន្ត​មាន​ទីលំនៅ​ផ្ទះ​លេខ​៥៦E១ ផ្លូវ​១១៨ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​យក​លុយ​ចំនួន​៩៩៦៧៩​ដុល្លារ (​ជិត​១០​ម៉ឺន​ដុល្លារ​) គេចខ្លួន​បាត់​ស្រមោល ។

តាម​ការ​ប្រាប់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទើប​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​លាយ​បេតុង កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លង​មក​ថ្មី​ៗ​នេះ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ ។

តាម​ប្រភព​បន្ត​ទៀត​ថា មុន​កើតហេតុ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា​នេះ ប្រធាន​គណនេយ្យ​រួម​ជាមួយ​ជនសង្ស័យ​ដឹក​ជូន​ទៅ​បើក​លុយ​នៅ​ធនាគារ​ចិន​មួយ​កន្លែង​ក្បែរ​ស្ថានីយ​រថភ្លើង​ខណ្ឌដូនពេញ បើក​លុយ​បាន​ចំនួន​៩៩៦៧៩​ដុល្លារ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ព្រុស​មួយ​គ្រឿង ពណ៌​ឈាម ជ្រូក ពាក់​ស្លក​លេខ ភ្នំពេញ 2AW-1763 ហើយ​បាន​វិល​ត្រឡប់​មក​ក្រុមហ៊ុន​វិញ​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ​ក្បែរ​ក្រុមហ៊ុន​ទៅ​ហើយ ស្រាប់តែ​ជនសង្ស័យ​ឈប់​រថយន្ត​ប្រដាប់​ដោយ​ពិល​ឆក់​ធ្វើ​សកម្មភាព​ឆក់​វាយ​លើ​ជន​រង​គ្រោះ​ដណ្តើម​យក​លុយ​បាន​ហើយ ចុះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួ​ញ ឲ្យ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ