ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ៧​មក​រា​មិនមែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ មិនមែន​ជា​ថ្ងៃមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​ដូច​មនុស្ស​មួយ​ចំនួន​លើក ឡើង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ មិនមែន​ជា​ថ្ងៃមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​ដូច​មនុស្ស​មួយ​ចំនួន​លើក ឡើង​នោះ​ទេ ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​មាន​ប្រធាន​គណបក្ស​នយោបាយ​មួយ​បាន​លើក​ឡើង​ដោយ​ថា ៧​មក​រា គេ​ដឹងគុណ​ហើយ តើ​គេ​សងគុណ​ដល់​ពេល​ណា ។ ទាក់ទង​និង​ការ​លើក​ឡើង​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​៩ មក​រា​នេះ​យ៉ាង​ដូច្នេះ​ថា « មាន​ប្រធាន​គណបក្ស​នយោបាយ​មួយ ដោយ​ខ្ញុំ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​ទេ តែ​គាត់​កំពុង​តាមដាន​ស្តាប់​ហើយ ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ៧​មក​រា​មិនមែន​របស់​គណបក្ស​ប្រជាជន​ទេ ! ៧​មក​រា គឺជា​របស់​ប្រជាជន​ទាំងអស់​ដែល​ចង់​រស់​ជា​មនុស្ស ។

ដូច្នេះ​អត់​ត្រូវ​មាន​អ្នក​ណា​សង អ្នក​ណា​ទេ គឺ​៧​មក​រា ជា​របស់​ជីដូន​ជីតា​ជា​របស់​ឪពុក​ម្តាយ​ក្មួយ​ហើយ​ជា​ទ្រព្យសម្បត្តិ​របស់​ក្មួយ​ៗ» ។ សម្តេច​បន្ត​ថា ថ្ងៃ​៧​មក​រា មិន​ត្រូវការ​អ្នក​សង​ទេ តែ​បញ្ហា​សំខាន់​នោះ គឺ​៧​មក​រា របស់​អ្នក​ទាំងអស់​គ្នា ។

សម្តេច​បញ្ជាក់​ថា « ខ្ញុំ​ក៏​មិន​ដែល​ចាត់​ទុក​៧​មក​រា​របស់ខ្ញុំ ហើយ​គណបក្ស​ប្រជាជន​ក៏​មិន​ដែល​ចាត់​ទុក​៧​មក​រា ជា​របស់​ខ្លួន​ទេ តែ​៧​មក​រា ជា​របស់​រួម​របស់​មនុស្ស​ដែល​ចង់​រស់​ជា​មនុស្ស​» ។ សម្តេច​បន្ត​ថា ដើម្បី​រក្សា​ទុក​ស្មារតី​៧​មក​រា ទើប​គេ​បោះ​ឆ្នោត​រក្សា​ទុក ប៉ុន្តែ​មាន​តែ​អ្នក​ចង់​ងាប់​ទេ​ដែល​មិនដឹង ។​បើ​មិន​រំដោះ​ទាន់​ពេល​ទេ ឪ​ម៉ែ​វា​ក៏​ងាប់​ដែរ ។ អី​ញ្ចឹ​ង​ចង់​បញ្ជាក់​ថា ៧​មក​រា​របស់​រួម ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នេះ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រា​ព្ធ​ខួប​លើក​ទី​៤០ ឆ្នាំ​នៃ​ខួប​អនុ​វស្សា​វ​រី​យ៍ ថ្ងៃ​៧ មក​រា ១៩៧៩ -៧​មក​រា ឆ្នាំ​២០១៩ ដោយ​មានការ​ចូល​រួ ម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះ​កក​នៅ​ពហុ​ដ្ឋា​ន ជាតិ អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​៧​មក​រា​កន្លង​មកនេះ ។ ថ្ងៃ​៧​មក​រា លើក​ទី​៤០ ក៏​មានការ​រៀបចំ​ក្បួន​ព្យុះ​យាត្រា​តំណាង​ខេត្ត​នានា​ដោយ​បាន​កែ​ច្នៃ​ធ្វើ​ត្បូ​ន​តំណាង​ឲ្យ​ធនធាន​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ