ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បង្ហើប​ពី​កីឡាករ​ម្នាក់​ដែល​ខ្លួន​ចង់ឱ្យ​បន្ត​នៅ Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​លាតត្រដាង​ចិត្ត​របស់​ខ្លួន​ថា ចង់ឱ្យ…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​លាតត្រដាង​ចិត្ត​របស់​ខ្លួន​ថា ចង់ឱ្យ Denis Suarez បន្ត​នៅ Barcelona តទៅ​ទៀត បើ​ទោះបីជា Barcelona ត្រូវ​ជម្រុះ​ចោល​កីឡាករ​ខ្លះ​ក៏​ដោយ ។

Messi ជឿជាក់​ថា Suarez មាន​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​ក្នុង DNA របស់​ខ្លួន ហើយ​អាច​នឹង​ជោគជ័យ​ខ្លាំង ប្រសិនបើ​បន្ត​នៅ Camp Nou តទៅ​ទៀត ។

នេះ​អាច​គ្រាន់តែ​ជា​ចិត្ត​របស់ Messi ប៉ុណ្ណោះ ព្រោះថា Suarez ត្រូវ​បាន​ក្រុម​ជា​ច្រើន​ផ្សេង​ទៀត កំពុង​ចាប់អារម្មណ៍​ដែល​ក្នុង​នោះ​មាន Arsenal នៅ Premier League និង Napoli នៅ Serie A ។

Messi បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេង​របស់ Suarez ហើយ​ពិតជា​ចង់​ឃាត់​រូបគេ​ឱ្យ​នៅ​លេង​បន្ត​ទៀត​ណាស់ តែ​រឿង​គ្រប់យ៉ាង​គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល ។

អ្នកគ្រប់គ្រង​ក្លិប​លោក Ernesto Valverde នឹង​ធ្វើការ​សម្រេចចិត្ត​ទៅ​លើ​អនាគត​របស់ Suarez ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ តែ​ប្រសិនបើ​លោក​ស្តាប់​តាម Messi លោក​នឹង​អាច​ទុក Suarez ឱ្យ​នៅ​បន្ត​បើ​ទោះជា​មានរឿង​អ្វី​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ