ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ​មមី​ ចង់រៀប​ការ​នឹង​សួ​ស វី​ហ្សា តែ​មិន​អាច​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកគាំទ្រ​ចាប់អារម្មណ៍​តាមដាន​កាន់តែ​កាន់តែ​ខ្លាំង​ឡើង​រឿង​ស្នេហ៍​សួ​ស វី​ហ្សា និង​លោក​ថម មី បន្ទាប់​ពី​ពួក​គេ​បើកចំហ​លែង​លាក់បាំង ។ មិនតែប៉ុណ្ណោះ​លេចឮ​ដំណឹង​ថា​ពួក​គេ​គិតគូរ​ថ្ងៃ​ចូល​រោងការ​ទៀត​ផង ។ តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ចាប់ផ្តើម​បង្ហាញ​ស្នេហា​បន្តបន្ទាប់​គ្នា…

រាជធានី​ភ្នំពេញ​៖ អ្នកគាំទ្រ​ចាប់អារម្មណ៍​តាមដាន​កាន់តែ​កាន់តែ​ខ្លាំង​ឡើង​រឿង​ស្នេហ៍​សួ​ស វី​ហ្សា និង​លោក​ថម មី បន្ទាប់​ពី​ពួក​គេ​បើកចំហ​លែង​លាក់បាំង ។ មិនតែប៉ុណ្ណោះ​លេចឮ​ដំណឹង​ថា​ពួក​គេ​គិតគូរ​ថ្ងៃ​ចូល​រោងការ​ទៀត​ផង ។

តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ចាប់ផ្តើម​បង្ហាញ​ស្នេហា​បន្តបន្ទាប់​គ្នា មាន​ពេជ្រ សោភា ជាមួយ​ឆឹ​ម សក្ក​ដា ,​ឱ​ក សុ​គ​ន្ឋ​កញ្ញា ក្លាយជា​គូ​ដណ្តឹង​ប្អូនប្រុស​ថៅកែ​ផលិតកម្ម ,​នី រតនា​ត្រៀម​ចូល​រោងការ ,​លោក​នៅ សុ​ី​នឿ​ន ទើបតែ​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​រស់នៅ​អា​មេ​រិ​ក ។ ចំពោះ​គូស្នេហ៍​យុវវ័យ​សួ​ស វី​ហ្សា និង​លោក​ថ​មមី បាន​ក្លាយជា​គូស្នេហ៍​មានការ​តាមដាន​ខ្លាំង​ពី​អ្នកគាំទ្រ​ដោយសារ​ពួក​គេ​ទើប​តែ​បើកចំហ ។ ម្យ៉ាង​អ្នកគាំទ្រ​តាមដាន​ដោយសារ​តែ​កន្លង​មករ​វាង​លោក​ឆឹ​ម សក្ក​ដា និង​ពេជ្រ សោភា លេចឮ​ថា​គ្រាន់តែ​ជា​ឆាក​ឈុត​សម្តែង​ប៉ុណ្ណោះ បើ​ទោះជា​អ្នក​ទាំង​២​ថា​ជា​ស្នេហ៍​ពិត​ក៏​ដោយ ។ ដូច្នេះ​ហើយ​គេ​ខ្លាច​ស្នេហា​សួ​ស វី​ហ្សា ជា​ឈុត​ឆាក​ដូច​ពេជ្រ សោភា ដែរ ។

ទោះជា​យ៉ាងណា​ក្តី​ស្នេហា​រវាង​សួ​ស វី​ហ្សា និង​តារា​សម្តែង​លោក​ថ​មមី អ្នកគាំទ្រ​ហាក់​ជឿជាក់​ច្រើន​ជាង​ការ​សង្ស័យ ។ ថ្មី​ៗ​កន្លង​មក​អ្នកគាំទ្រ​ពិតជា​ចាប់អារម្មណ៍​ណាស់​ចំពោះ​រូបភាព​ផ្អែមល្ហែម​របស់​វី​ហ្សា និង​ថ​មមី ដែល​បង្ហោះ​ឡើង​ក្នុង​បណ្តាញ​សង្គម ។ អ្នកគាំទ្រ ម្នាក់​ៗ​ចង់​ឲ្យ​ជា​ស្នេហ៍​ពិត ដោយសារ​មួយគូ​នេះ​ពិតជា​សក្តិ​សម​គ្នា ។ គេ​ថាបើ​មិនល្អ វី​ហ្សា​មិន​ព្រម​ឲ្យ​ក្លាយជា​មនុស្ស​ស្និទ្ធស្នាល​នោះ​ទេ នាំ​ឲ្យ​ប៉ះពាល់​ការងារ ។

មានការ​លើក​ឡើង​ទៀត​ថា​អ្នក​ទាំង​២​បានការ​ទទួលស្គាល់​ពី​ចាស់ទុំ​សងខាង ហើយ​ក៏​លេចឮ​ដែរ​ថា​លោក​​ថ​មមី ចង់​ចូល​ស្តីដណ្តឹង​សួ​ស វី​ហ្សា រួច​រៀប​ការ ប៉ុន្តែ​មិន​អាច​…​។ មិន​អាច​ព្រោះ​វា​ប៉ះពាល់​អាជីព​ការងារ​ទាំង​សងខាង ពិសេស​ប្រជាប្រិយភាព​វី​ហ្សា​កាន់តែ​ហក់​ឡើង​ទើប​ពន្យារ​ពេលវេលា​មួយ​រយៈ​ទៀត​សិន ។

កញ្ញា​សួ​ស វី​ហ្សា ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ​អាច​ច្រៀង​បានជា​ច្រើន​ទម្រង់ ។ នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ នាង​បាន​ដំឡើង​តម្លៃ​ខ្លួន​លើស​កាលពី​ឆ្នាំ មុន​ៗ ពោល​គឺ​ច្រៀង​១​កម្មវិធី​ស៊ីថ្លៃ​ជាង​២​ពាន់​​ដុល្លារ​។ អំឡុង​ពេល​ដែល​វី​សា មាន​រាសី ឡើង​ខ្ពស់​នេះ ចំណងស្នេហា​របស់​នាង​ជាមួយ​លោក​ប៊ុ​ន​ថុ​ល ប៊ុ​ន​ថង ហៅ​ថ​មមី ក៏​បើក​ជា​ចំហ​ដែរ ។ លោក​ថ​មមី បាន​ប្រកាស​ថា «​ខ្ញុំ​ស្រលាញ់​តែ​អូន​វី​សា ម្នាក់​គត់»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ