អាហារពេលព្រឹកដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ព្រមទាំងសម្រស់របស់មនុស្សស្រី។
1.អ្នកមិនគួរពិសាភេសជ្ជៈដែលត្រជាក់ក្នុងពេលព្រឹកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យពិបាករំលាយអាហារខ្លាំងណាស់ ។ ដូចនេះអ្នកគួរតែញ៉ាំភេសជ្ជៈដែលក្តៅទើបល្អចំពោះសុខភាពរបស់អ្នក ។
2.អាហារពេលព្រឹករបស់អ្នក មិនគួរជាអាហារដែលហឹរខ្លាំងឡើយ ព្រោះអាហារដែលហឹរខ្លាំង អាចធ្វើឲ្យក្រពះអ្នកប្រតិកម្មជាខ្លាំង ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺក្រពះខ្លាំងណាស់ ។
3.អាហារដែលសល់ពីយប់ ហើយមិនបានកម្តៅ អ្នកមិនគួរយកមកធ្វើជាអាហារពេលព្រឹកឡើយ ព្រោះវាអាចនាំមេរោគចូលក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកងាយកើតមានជំងឺផ្សេងៗណាស់ ។ ដូចនេះអ្នកគួរតែប្រយ័ត្នក្នុងការពិសា ។
4.អាហារពេលព្រឹកដែលខ្លាញ់ច្រើន និងប្រៃខ្លាំង អ្នកមិនគួរបរិភោគច្រើន ព្រោះអាចធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោមបាន ។ ជាពិសេស អ្នកនឹងងាយធាត់ដោយមិនដឹងខ្លួន (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ