ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ប្តី​ក្រោយ​មិន​ទុកចិត្ត វិះ​នឹង​ធ្វើ​ឱ្យ​នាង​បាត់បង់​ជីវិត​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ប្តី​ក្រោយ​រករឿង​ទាស់ទែង​គ្នា​ចោទ​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​ប្តី​មុន ។ ទោះបីជា​យ៉ាងណា​នៅ​ពេល​ដែល​នាង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំងសមត្ថ​កិច្ច​ដែល​ប្រចាំការ​នាំ​គ្នា​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ប្តី​ក្រោយ​រករឿង​ទាស់ទែង​គ្នា​ចោទ​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​ប្តី​មុន ។ ទោះបីជា​យ៉ាងណា​នៅ​ពេល​ដែល​នាង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំងសមត្ថ​កិច្ច​ដែល​ប្រចាំការ​នាំ​គ្នា​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ស្ត្រី​ដែល​គិត​ខ្លី​បាន​ប្រាប់​អោយ​ដឹង​ថា នាង​ឈ្មោះ ថ​.​រ​.​ន អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មានកូន​តូច​ៗ​ចំនួន​២​នាក់ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចឡើង​ទៅ​លើ​ស្ពាន​ជ្រោយ នៅ​ពេល​ជិត​ដល់​កណ្តាល​ស្ពាន​គេ​ឃើញ​ស្ត្រី​រូប​នោះ​ឈប់​យំ រួច​ក៏​បាន​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​សម្លាប់​ខ្លួន​តែ​នាង​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត ដោយ​ឃើញ​ដូចនេះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ក៏​បាន​រាយ​ការ​ប្រាប់ ប្រជា​ជា​ការពារ និង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គល់​ស្ពាន​ក៏​បាន​នាំ​គ្នា​មក​ឃាត់​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ថា នាង​មាន​បំណង​គិត​ខ្លី​មក​លោតទឹក​សម្លាប់​ខ្លួន​ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង​ដែល​ប្តី​ក្រោយ​របស់​នាង​មិន​ទុកចិត្ត ហើយ​ចេះ​តែ​ចោទ​ថា នាង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ឡើង​វិញ​ជាមួយ​អតីត​ប្តី​របស់​នាង​ទោះបី​នាង​ប្រាប់​យ៉ាងណា​ក៏​ប្តី​មិន​ជឿ​ដែរ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា កន្លង​មក​នាង​ធ្លាប់​មាន​ប្តី​ហើយ​បាន​លែងលះ​គ្នា​មក​ស្រលាញ់​បុរស​ម្នាក់​ជា​ប្តី​ក្រោយ ការ​រស់នៅ​ជាមួយ​គ្នា​នោះ​ត្រូវ​ប្តី​ក្រោយ​ចេះ​តែ​រករឿង និង​ចោទ​ថា នាង​លួច​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ប្តី​មុន​ធ្វើ​អោយ​នាង​ទ្រាំ​លែង​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

ទោះជា​យ៉ាងណា​ស្ត្រី​រូប​នោះ​ពុំ​បានអោយ​ដឹង​ច្រើន​ពី​រឿងរ៉ាវ​ស្នេហា និង​ជីវិត​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច​ម្រូ​វ​ចម្រាស់​នោះ​ទេ បន្ទាប់​ពី​នាំ​នាង​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ក៏​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ