ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជំរុញ​ឱ្យ​មាន​គោលនយោបាយ​ថ្មី​សម្រាប់​វិស័យ​អង្ករ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ក្នុងឆ្នាំនេះ ត្រូវ​បាន​ជំរុញ​ឲ្យ​ផ្តោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ព្រមទាំង​ដំណោះស្រាយ​រយៈពេល​វែង​សម្រាប់​ការ​គ្រប់គ្រង​អង្ករ និង​ជៀសវាង​ការ​សន្យា​ឬ​ធានា​លើ​តម្លៃ​អង្ករ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ បាងកក ប៉ុស្ដិ៍…

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ក្នុងឆ្នាំនេះ ត្រូវ​បាន​ជំរុញ​ឲ្យ​ផ្តោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ព្រមទាំង​ដំណោះស្រាយ​រយៈពេល​វែង​សម្រាប់​ការ​គ្រប់គ្រង​អង្ករ និង​ជៀសវាង​ការ​សន្យា​ឬ​ធានា​លើ​តម្លៃ​អង្ករ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៦ មក​រា ម្សិលមិញ ។

លោក Nipon Poapongsakorn មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​អង្ករ​របស់​រដ្ឋាភិបាលយោធា​បាន​បន្ត​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​រយៈពេល​ខ្លី​ក្នុងអំឡុងពេល​៤​ឆ្នាំ​មកនេះ ។

លោក​បាន​និយាយ​ថា ៖« វា​ពិបាក​ណាស់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​តម្លៃ​អង្ករ​ក្នុងស្រុក ព្រោះ​អង្ករ​គឺជា​ផលិតផល​នាំ​ចេញ​ដែល​តម្លៃ​ត្រូវ​បាន​កំណត់​ដោយ​ទីផ្សារ​ពិភពលោក​»​។ លោក​បាន​និយាយ​ទៀត​ថា កសិករ​កំពុង​តែ​បង្កើន​ផលិតកម្ម ជា​ពិសេស​ក្នុង​តំបន់​ដែល​មានទឹក​គ្រប់គ្រាន់ ព្រោះ​រដ្ឋាភិបាល​បាន​ចេញ​ការ​ផ្តួចផ្តើម​គំនិត និង​លើកតម្កើង​វិធានការ​ថ្មី​ៗ​ដែល​មាន​រដ្ឋាភិបាល​ផ្តល់​ជា​ឧបករណ៍ និង​ម៉ាស៊ីន​សម្រាប់​កសិករ​ដែល​កាត់​បន្ថយ​ការ​ចំណាយ​ផលិតកម្ម និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផលិត​។

លោក Nipon បាន​និយាយ​ថា កសិករ​គួរតែ​ធ្វើការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​ថា គួរ​ដាំ​ដំណាំ​ដទៃ​ឬទេ ។
លោក​បាន​បន្ថែម​ថា វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​បង្កើន​តម្លៃ​អង្ករ​គឺ​គាំទ្រ​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផលិត ហើយ​រដ្ឋាភិបាល​គួរ​គាំទ្រ​ពិសេស​ដល់​កសិករ​ដែល​ដាំ​ស្រូវ​នៅ​តំបន់​មិន​សមរម្យ និង​គាំទ្រ​ដល់​វិស័យ​ផ្សេង​ក្រៅពី​កសិកម្ម​ជាដើម ។

លោក​បាន​បន្ត​ថា ចំណុចខ្សោយ​នៃ​គោលនយោបាយ និង​ការ​គ្រប់គ្រង​អង្ករ​ក្រោម​រដ្ឋាភិបាល​នេះ គឺ​ការ​ចំណាយ​ច្រើន​លើ​ការ​គ្រប់គ្រង​អង្ករ​ក្នុង​រយៈពេល​ខ្លី ។ លោក Nipon បាន​បន្ត​ទៀត​ថា អ្នក​នាំ​ចេញ​អង្ករ​ក៏​ជួបនឹង​ឧបសគ្គ​ដទៃ​ដូច​ជា កំណើន​សមត្ថភាព​ក្នុង​ការ​ផលិត​របស់​ដៃគូ​ប្រកួតប្រជែង ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចូល បញ្ហា​បច្ចេកវិទ្យា បម្រែបម្រួល​បរិស្ថាន និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ទទួលទាន​អង្ករ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ