ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​សាកល្បង​បច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​នឹង​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ខ្លួន ពង្រីក​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះ ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​នឹង​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ខ្លួន ពង្រីក​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះ ។

ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G គឺជា​ផ្នែក​មួយ​នៃ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង (MIC) យល់ព្រម​ឲ្យ​មានការ​សាកល្បង​ហ្វ្រេ​កង់ 5G ក្នុងឆ្នាំនេះ និង​អភិវឌ្ឍន៍​វា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០ ។

លោក Tran Tuan Anh ប្រធាន​ផ្នែក​គោលនយោបាយ និង​រៀបចំ​ក្រោម​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​បាន​និយាយ​ថា ប្រទេស​វៀតណាម​រាប់​បញ្ចូល​បច្ចេកវិទ្យា​5G ចូល​ក្នុង​គ្រប់​ផ្នែក​សេដ្ឋកិច្ច មិន​ត្រឹមតែ​សម្រាប់​ការ​ទំនាក់ទំនង​ទេ ។ វា​នឹង​ត្រូវ​បាន​ពង្រីក និង​បង្កើន​សមត្ថភាព​ក្នុង​ការ​ធ្វើការ​ក្នុង​គ្រប់​វិស័យ ។
ក្រោម​ទស្សនវិស័យ​របស់​ក្រុមហ៊ុន Qualcomm, Nokia, Samsung, និង​ក្រុមហ៊ុន​ដទៃ​ទៀត ការ​អភិវឌ្ឍ​សេវាកម្ម និង​បច្ចេកវិទ្យា នឹង​ជំរុញ​ដល់​ការ​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​Internet of Things ជាដើម ។

លោក Anh បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​ថា សព្វ​ថ្ងៃនេះ​មាន​បច្ចេកវិទ្យា​តិច​ណាស់​ដែល​អាច​ប្រើ​5G បាន ដូច្នេះ​បច្ចេកវិទ្យា​នេះ មិន​ទាន់​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​គ្រប់​គ្នា​បាន​ទេ ។ បើ​ទាក់ទិន​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​វិញ 4G នៅ​តែ​អាច​ផ្គត់ផ្គង់​បាន ។

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រមាណ ២០​ក្រុមហ៊ុន​ដែល​មាន​បណ្តាញ 5G ប្រមាណ ១៨ និង​មាន​បណ្តាញ​ប្រមាណ ១៣៤ កំពុង​ត្រូវ​បាន​សាកល្បង​ក្នុង​ប្រទេស​ចំនួន​៦២ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ