ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​ម៉ូ​ទ័​រ​កាត់​ដែក​ស្រាប់តែ​ឆក់​យក​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ដែក​ហើយ​ម៉ូ​ទ័​របា​ន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្រៅ ឃុំ​ធ្លក​វៀន…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ដែក​ហើយ​ម៉ូ​
ទ័​របា​ន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្រៅ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាធ ថា​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​ទៅ​ដោត​ព្រី​ភ្លើង ដើម្បី​កាត់​ដែក ពេល​កំពុង​តែ​កាត់​ដែក​នោះ​ស្រាប់តែ​ម៉ូ​ទ័​របា​ន​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ម៉ូ​ទ័​រ​ឆ្លង​ចរន្តអគ្គិសនី​ប្រាកដ​មែន​។

សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោកស្តាយ​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ