ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយទ្រលោមចេញពីទូកុងតឺន័រ ផ្អើល​ផ្លូវ​ឌួងងៀប​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទូ​កុងតឺន័រ​មួយ​គ្រឿង​មាន​ផ្ទុក​អូ​សា​វ៉ែ​ល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ ហើយ​ត្រូវ​បាន​ម្ចាស់​បើក​ចេញពី​ក្នុង​ឃ្លាំង​យក​ទៅ​ទុក​នៅ​កណ្តាលផ្លូវ ត្រូវ​ភ្លើង​ឆេះ​ផ្សែងហុយ​ទ្រលោម​អស់​យៈ​ពេល​ជា​ច្រើន​ម៉ោង​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នារី​រសៀល ថ្ងៃ​ទី​៦​ខែមករា ឆ្នាំ ២០១៩ នៅ​តាម​វិ​ថី​ដួង​ងៀប ជិត​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ទូ​កុងតឺន័រ​មួយ​គ្រឿង​មាន​ផ្ទុក​អូ​សា​វ៉ែ​ល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ ហើយ​ត្រូវ​បាន​ម្ចាស់​បើក​ចេញពី​ក្នុង​ឃ្លាំង​យក​ទៅ​ទុក​នៅ​កណ្តាលផ្លូវ ត្រូវ​ភ្លើង​ឆេះ​ផ្សែងហុយ​ទ្រលោម​អស់​យៈ​ពេល​ជា​ច្រើន​ម៉ោង​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នារី​រសៀល ថ្ងៃ​ទី​៦​ខែមករា ឆ្នាំ ២០១៩ នៅ​តាម​វិ​ថី​ដួង​ងៀប ជិត​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយគ្រឿង​ដែល​ផ្ទុក​អូរ​សា​វ៉ែ​ល​ពេញ​កំពុង​តែ​ឈប់​ដើម្បី​រើ​នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ លុះ​ពេល​កំពុង​តែ​រើ​បាន​បន្តិច ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ អ្នកបើកបរ​ក៏បាន​បើក​កុងតឺន័រ​ចេញ និង​ផ្តាច់​មួយ​កំណាត់​ចេញ ទុក​តែ​ទូ​កុងតឺន័រ​ចោល​កណ្តាលផ្លូវ​ខាងជើង​ឃ្លាំង ហើយ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយសារ​តែ​ជាតិ​ជ័រ​ធុង​ដាក់​អូ​សា​វ៉ែ​ល​ជា​ច្រើន​ពេញ​ក្នុង​កុងតឺន័រ​ធ្វើ​អោយ​ភ្លើង​ឆេះ​ហុយ ដោយ​ពុំ​អាច​ទប់ស្កាត់​បាន​ឡើយ​។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​ឆេះ​ទូ​កុងតឺន័រ​មាន​ដឹក​អូ​សា​វ៉ែ​ល​ខាងលើ​នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ហើយ​ម្ចាស់​ក៏​បាន​ពុំ​បាន​ចេញ​មុខ​បកស្រាយ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អគ្គី​ភ័យ​ឆេះ​ទូ​កុងតឺន័រ​ខាងលើ រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ រហូត​ដល់​ម៉ោង​ប្រមាណ​៦​និង​២០​នាទី​យប់​គឺ​អស់​រយៈពេល​ប្រមាណ​២​ម៉ោង​ទើប​រលត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៨​គ្រឿង បាញ់​អស់​ទឹក​ចំនួន​២៤​រថយន្ត​។

ទោះបីជា​យ៉ាងណា នគរបាល​ក៍បាន​ត្រៀម​រថយន្ត​ចំនួន​៣​គ្រឿង ចាំ​បាញ់​បន្ត​ទៀត ព្រោះ​ផ្សែង​នៅ​តែ​ហុយ​ចេញពី​ទូរ​កុងតឺន័រ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ