ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ប្រកាន់​… ម្ខាង​ទៀត​ប្រកែក​… ចាប់ផ្តើម​ចុះ​ពិនិត្យ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ទំនាស់​ដីធ្លី​នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍​ជាង​១០​ឆ្នាំ កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែមករា ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ទំនាស់​ដីធ្លី​នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍​ជាង​១០​ឆ្នាំ កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែមករា ឆ្នាំ ២០១៩ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក សោម សុជាតា ប្រធាន​មន្ទីរ​ទំនាក់ទំនង​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តកំពង់ឆ្នាំង បាន​នាំ​គ្នា​ចុះ​ស្រាវជ្រាវ និង​ធ្វើការ​វាស់វែង​ដីធ្លី​ចំនួន​ជាង​១១​ហិ​កតា តាម​ប័ណ្ណ​សំគាល់​អចលនៈវត្ថុ​ចំនួន​៩​ប្លង់ របស់​ភាគី​ជាដើម​បណ្តឹង ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បញ្ជី​ក្នុង​ទិន្នន័យ​របស់​មន្ត្រី​ជំនាញ សម្រាប់​ធ្វើការ​ដោះស្រាយ​ទំនាស់​រាំ​រ៉ៃ ជូន​ភាគី​ទាំង​សងខាង រវាង​ដើមបណ្តឹង និង​ប្រជាពលរដ្ឋ ចំនួន​១០២​គ្រ​យ​សារ ។

នៅ​ក្នុង​ការ​ចុះ​វាស់វែង​ដីធ្លី​ទំនាស់​ខាងលើ​នេះ លោកស្រី ជា គឹ​ម​ឡេ​ង ជាដើម​បណ្ដឹង​រស់នៅ​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បាន​ចង្អុលបង្ហាញ និង​ប្រាប់​ដល់​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដែល​បាន​ចុះ​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​ទាំងនោះ​ថា ដី​ចំណុច​ខាងលើ​នេះ គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​២០០៧ ។​ប្រជាពលរដ្ឋ​ដែល​បាន​លក់​អោយ​គាត់ មា​នប​ណ្ឌ័​កាន់កាប់​ដីធ្លី ចំនួន​៩​ប​ណ្ឌ័ (​ប្លង់​រឹង​) មាន​ផ្ទៃដី​សរុប ចំនួន​ជាង​១១​ហិ​កតា ដែល​ចេញ​ដោយ​មន្ត្រី​ជំនាញ​នៅ​ឆ្នាំ​១៩៩៥ និង​១៩៩៦ ។

ហេតុនេះ​លោកស្រី ស្នើ​សុំ​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​តាម​ម៉ាស៊ីន​ជី​ភី​អេស ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​បញ្ជី​នៃ​មន្ទីរ​ដែនដី​ចុះ ។ ក្រោយ​ពី​បាន​ទិញ​មក​លោកស្រី​មិន​បាន​ធ្វើស្រែ​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ​ឡើយ ព្រោះ​នៅ​ចំណុច​នេះ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ ក្រោយមក​ស្រាប់តែ​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ ក៏​បាន​នាំ​គ្នា​រំលោភ​យក​ដី​របស់​គាត់​ទាំងអស់​ធ្វើស្រែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ជុំវិញ​ករណី​នេះ លោកស្រី​បាន​ប្តឹង​ទៅ​តុលាការ និង​បាន​ចេញ​ដីការ​រក្សា​ការពារ ដី​ជាង​១១​ហិ​កតា​តាំងពី​ឆ្នាំ​២០១០ ប៉ុន្តែ​ប្រជាពល​រដ្ឋ នៅ​តែ​បន្ត​ធ្វើស្រែ​លើ​ដី​គាត់​រហូត​មក​។

ដោយឡែក​ភាគី​ខាង​ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួសារ​នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ វិញ​បាន​លើក​ឡើង​ប្រាប់​ទៅ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ថា ៖ ពួក​គាត់​បាន​កាន់កាប់​ធ្វើស្រែ​ចំនួន​ជាង​១១​ហិ​កតា នៅ​លើ​ដី​ទំនាស់​នេះ​តាំងពី​ឆ្នាំ​១៩៨១ រហូត​មក​ដល់​ពេល​នេះ ហើយ​ក៏​ពុំដែល​ឃើញ​មាន​ក្រុមការងារ​ណា​មក​ចុះ​វាស់វែង​ដីធ្លី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នោះ​ឡើយ ។

ហេតុ​អី​ពេល​នេះ​ស្រាប់តែ​មា​នប​ណ្ណ័​កម្ម​សិទ្ធ​ដី​ចេញ​នៅ​ក្នុង​ឆ្នាំ​១៩៩៥ និង​១៩៩៦ ចំនួន​ជាង​១១​ហិ​កតា​ស្មើនឹង​៩​ប​ណ្ឌ័ អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ផ្សារ និង​ឃុំ​មេលំ ដែល​មិនមែន​រស់នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ទៅ​វិញ ដូច្នេះ​ការ​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​៩​ប​ណ្ណ័​មាន​ទំហំ​ជាង​១១​ហិ​កតា​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ គឺ​បាន​ចេញ​ជាន់​លើ​ដីស្រែ​ដែល​ពួក​គាត់​បាន​អាស្រ័យ​រហូត​មក​ជិត​៣០​ឆ្នាំ​មក​ហើយ ហេតុនេះ​សូម​ក្រុមការងារ​ជួយ​ស្រាវជ្រាវ​ការ​ចេញ​ប​ណ្ណ័​មិន​ត្រឹមត្រូវ​នេះ ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទាំង​១០២​គ្រួសារ​ផង ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ