ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្ទះ​អូស្ត្រាលី​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​គិត​ពី​ឆ្នាំ​2008​មក

5 ឆ្នាំ មុន

ទីក្រុង​ស៊ី​ដ​នី ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​ជិត ៥%​ឯណោះ​កាលពី​ឆ្នាំ​មុន មក​ដល់​កម្រិត​ទាប​ជាងគេ​តាំងពី​ឆ្នាំ​២០០៨​មក…

ទីក្រុង​ស៊ី​ដ​នី ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​ជិត ៥%​ឯណោះ​កាលពី​ឆ្នាំ​មុន មក​ដល់​កម្រិត​ទាប​ជាងគេ​តាំងពី​ឆ្នាំ​២០០៨​មក ព្រោះតែ​មានការ​រឹត​ប​ន្តឹ​ស្ថានការណ៍​ឥណទាន និង​ការ​ធ្លាក់​ចុះ​នៃ​ចំណាប់អារម្មណ៍​ក្នុង​ចំណោម​វិនិយោគិន ។

យោង​តាម​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ CoreLogic បាន​ឲ្យ​ដឹង​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​អស់​១៥​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​កាលពី​ខែធ្នូ ដោយ​មាន​អត្រា​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ស៊ី​ដ​នី និង​មែ​ល​ប៊​ន ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​ក្នុង​ប្រទេស​អូស្ត្រាលី ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ឡើង ។
ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ ១,៨%​កាលពី​ខែ​មុន បើ​ធៀប​នឹង​ខែវិច្ឆិកា និង​បាន​ធ្លាក់​ចុះ​២,៣% សម្រាប់​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៨ ។

តម្លៃ​ក្នុង​ទីក្រុង​ធំ​ៗ​សរុប​បាន​ធ្លាក់​ចុះ ១,៣%​កាលពី​ខែធ្នូ និង​ធ្លាក់​ចុះ​៦,១%​សម្រាប់​ឆ្នាំ​នេះ ។ ទីក្រុង​ស៊ី​ដ​នី​ជាទី​ក្រុង​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ គឺ​ធ្លាក់​ចុះ​ដល់​ទៅ​១,៨%​ឯណោះ​កាលពី​ខែ​មុន ។
លោក Tim Lawless ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ CoreLogic បាន​ឲ្យ​ដឹង​ថា ៖«​ឥណទាន​គឺជា​កត្តា​សំខាន់​ជាងគេ​ដែល​ប៉ះពាល់​ដល់​ស្ថានការណ៍​ទីផ្សារ​ផ្ទះ »​។ តាំងពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ទប់ស្កាត់​ធនាគារ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ហានិភ័យ​ខ្ពស់ ។

កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​អូស្ត្រាលី​បាន​បន្ធូរ​ការ​រឹត​បន្តឹង​ខ្លះ​ដែរ ប៉ុន្តែ​លោក Lawless បាន​និយាយ​ថា ហិរញ្ញវត្ថុ​នៅ​តែ​ជា​ឧបសគ្គ​សំខាន់​ជាងគេ​ស្រាប់​ទីផ្សារ​ផ្ទះ​ក្នុងឆ្នាំនេះ ។ ការ​ធ្លាក់​ចុះ​កើត​មាន​ឡើង​ក្នុង​ទីក្រុង​ស៊ី​ដ​នី​ធ្ងន់ធ្ងរ​ជាងគេ​ដែល​តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​ជិត​៩%​ទៅ​ហើយ​ក្នុងឆ្នាំនេះ ខណៈ​ដែល​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន​វិញ​ធ្លាក់​ចុះ​ដល់​ទៅ​៧%​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ