ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ពន្លះ​ជាមួយ​រថយន្ត​​ដឹក​ដី​ខ្ទេច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​​បុក​គ្នា​ជាមួយ​រថភ្លើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវដែក ស្ថិត​នៅ​ភូមិ ព្រែក​ទាល់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​​បុក​គ្នា​ជាមួយ​រថភ្លើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវដែក ស្ថិត​នៅ​ភូមិ ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ រថយន្ត​បាន​បើក​ឆ្លង​ផ្លូវដែក ពេល​នោះ​ស្រាប់តែ​រថភ្លើង​បាន​មក​ដល់​យ៉ាង​លឿន ក៏​បុក​ចំ​ពីមុខ​កាប៊ី​ន​រថយន្ត​តែ​ម្ដង បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ ចំណែក​រថភ្លើង​បាន​រង​ការ​ខូចខាត​ធុង​ប្រេងម៉ាស៊ូត​កម្រិត​ស្រាល ។ នេះ​ពិតជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ដែល​ករណី​ខាងលើ​មិន​បណ្ដាល​ឲ្យ​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ទៅ​ភ្នំពេញ​បាត់ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ