ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ការិយាល័យ​នៅ​ថៃ​នឹង​លូតលាស់​ខ្លាំង​នៅ​2​ឆ្នាំ​ខាង​មុខ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ទីផ្សារ​ការិយាល័យ​នឹង​បន្ត​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​២​ឆ្នាំ​ខាង​មុខ ដោយ​តម្លៃ​ជួល​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ និង​តម្រូវការ​អាច​នឹង​កើនឡើង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៣​កន្លង…

ទីក្រុង​បាងកក ៖ ទីផ្សារ​ការិយាល័យ​នឹង​បន្ត​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​២​ឆ្នាំ​ខាង​មុខ ដោយ​តម្លៃ​ជួល​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ និង​តម្រូវការ​អាច​នឹង​កើនឡើង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៣​កន្លង មក ។

លោក Marcus Burtenshaw នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា​យោបល់ Knight Frank Thailand បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោតជាតិ​នឹង​ជំរុញ​ដល់​តម្រូវការ​ការិយាល័យ​ថ្មី បើ​ទោះជា​វា​មិនកើត​ឡើង​ភ្លាម​ៗ​ពិតមែន ក្តី ។ លោក​បាន​និយាយ​ថា ៖« ពិភពលោក​កំពុង​តែ​ងាក​មក​កាន់ការ​បង្រួម និង​ការ​ទិញ​ក្រុមហ៊ុន​កាន់តែ​ច្រើន​ឡើង​។ វា​នឹង​ជំរុញ​ដក់​ការ​ប្តូរ​ទីតាំង​ការិយាល័យ ។ បច្ចេកវិទ្យា​ថ្មី​ៗ​នឹង​ផ្លាស់​ប្តូរ​តម្រូវការ​ផង​ដែរ ។ ការិយាល័យ​រួម និង​កន្លែង​ជួល​សម្រាប់​ផ្តល់​សេវា​នឹង​ក្លាយជា​និន្នាការ​ថ្មី​មួយ »​។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​រក្សា​តម្រូវការ​ខ្ពស់ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​មាន​កម្រិត​បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​កើនឡើង​តាំងពី​ឆ្នាំ​២០០៤ មក​ដល់​ទៅ​៧៣,៩% ។ ការ​ផ្គត់ផ្គង់​ថ្មី​ៗ​ដែល​នឹង​មាន​លើ​ទីផ្សារ​ចាប់ពី​ឆ្នាំ​២០២០ ទៅ​អាច​ជួយ​រក្សា​តម្លៃ​ជួល​ឲ្យ​បន្ត​កើនឡើង​ផង​ដែរ ។

យោង​តាម​ការ​ស្រាវជ្រាវ​ទីផ្សារ​របស់​Knight Frank បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ថ្មី​ៗ​ដែល​នឹង​សម្រេចការ​សាងសង់​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៩​ដល់​២០២៣ សរុប​ស្មើ​៨៤២.៧៩៤​ម៉ែត្រការ៉េ ។ ការិយាល័យ​ទាំងនេះ នឹង​មាន​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០២១ ។ ក្នុង​ឆ្នាំ ២០១៩​នេះ​មាន​គម្រោង​ការិយាល័យ​ធំ​ៗ​ចំនួន​បួន​ដែល​នឹង​ត្រូវ​បាន​សម្រេចការ​សាងសង់​ដែល​សរុប​ស្មើ ១៩១.៦០៩​ម៉ែ​ត ្រកា​រ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ