ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​គួរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ផ្គត់ផ្គង់​ថ្មី​ៗ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ពី​អចលនទ្រព្យ (REIC) បាន​និយាយ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ផ្គត់ផ្គង់​ថ្មី​ៗ​ដែល​បាន​ចេញ​លក់​នៅ​តំបន់​Greater Bangkok​ក្នុង​ឆ្នាំ​២០១៩ ព្រោះតែ​អត្រា​ទិញ​ធ្លាក់​ចុះ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក…

ទីក្រុង​បាងកក ៖ មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ពី​អចលនទ្រព្យ (REIC) បាន​និយាយ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ផ្គត់ផ្គង់​ថ្មី​ៗ​ដែល​បាន​ចេញ​លក់​នៅ​តំបន់​Greater Bangkok​ក្នុង​ឆ្នាំ​២០១៩ ព្រោះតែ​អត្រា​ទិញ​ធ្លាក់​ចុះ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៣ មក​រា កន្លង​មក ។

លោក Vichai Viratkapan ប្រធាន​គ្រប់គ្រង​ស្តីទី​នៃ​មជ្ឈមណ្ឌល​REIC បាន​និយាយ​ថា ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៩​នេះ នឹង​មានការ​ធ្លាក់​ចុះ​នៃ​អត្រា​ទិញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​វិធានការ​ទប់ស្កាត់​ការ​ផ្តល់​ប្រាក់​កម្ចី​ថ្មី​របស់​ធនាគារជាតិ​ថៃ​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា ខាង​មុខ ។ REIC ព្យាករណ៍​ថា អត្រា​ទិញ​ផ្ទះ​ក្នុង តំបន់​Greater Bangkok នឹង​ធ្លាក់​ចុះ​មក​ស្មើ​៤,៨% និង​៤,២% ក្នុង​ឆមាស​ទី​១​និង​ទី​២​នា​ឆ្នាំ​២០១៩​។ ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ អត្រា​ទិញ​ផ្ទះ​ប្រចាំខែ​ជា​មធ្យម​ស្មើ​៤,៦%​។

អត្រា​ទិញ​ឬ​ជួល​ខុន​ដូ​ប្រចាំខែ នឹង​ធ្លាក់​ចុះ​ពី​៦%​នៅ​ឆមាស​ទី​២​នា​ឆ្នាំ​២០១៨ មក​ស្មើ​៥,៩% និង​៥,១% ក្នុង​ឆមាស​ទី​១ និង​ឆមាស​ទី​២​នា​ឆ្នាំ​២០១៩ ។ អត្រា​ទិញ​ឬ​ជួល​ផ្ទះ​ទាប​ៗ​វិញ នឹង​ធ្លាក់​ចុះ​ពី​៣,៨%​នៅ​ឆមាស​ទី​២​នា​ឆ្នាំ​២០១៨ មក​ស្មើ ៣,៣%​នៅ​ឆមាស​ទី​២​នា​ឆ្នាំ​២០១៩ ។

ការ​ធ្លាក់​ចុះ​នៃ​អត្រា​ទិញ​ឬ​ជួល​នេះ​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ផ្ទះ​ដែល​មាន​លើ​ទីផ្សារ​មក​សរុប​ស្មើ ១៣៩.៥០០​យូ​នី​ត​ក្នុង​ឆមាស​ទី​២​នា​ឆ្នាំ ២០១៩ ច្រើន​ជាង​ឆមាស​ទី​២​នា​ឆ្នាំ​២០១៨ ដែល​មាន​១៣៣.៣២៦​យូ​នី​ត ។
លោក Vichai បាន​និយាយ​ថា ៖« ក្រុមហ៊ុន​អចលនទ្រព្យ​គួរ​ជៀសវាង​ចេញ​លក់​បន្ថែម​ក្នុង​តំបន់​ដែល​មានផ្ទះ​លក់​មិន​ទាន់​ចេញ​ច្រើន និង​គួរ​ឆែក​អត្រា​លក់​ផ្ទះ​ក្នុង​តំបន់​នីមួយ​ៗ​សិន​មុន​នឹង​ធ្វើការ​វិនិយោគ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ