ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកក្រូច​ឆ្មារ​ទទួលទាន​ច្រើន​ពេក​មិនល្អ​ទេ

5 ឆ្នាំ មុន

ភាគច្រើន​ប្រហែលជា​ធ្លាប់​បានឮ​អំពី​ទឹកក្រូច​ឆ្មារ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​មួយ​ជួយ​ក្នុង​បន្សាប​ជាតិពុល ឬ​សម្រក​ទម្ងន់​ហើយ ។ ជា​ទូទៅ​រូបមន្ត​បែប​ធម្មជាតិ​នេះ​តម្រូវ​ឲ្យ​អ្នក​ទទួលទាន​រៀង​រាល់​ព្រឹក​មុន​ពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី ផ្សេង​ៗ សូ​ម្បី​តែ​ទឹក​ធម្មតា​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​អ្វី​ដែល​លើស​ពេក គឺ​មិនល្អ​ឡើយ !…

ភាគច្រើន​ប្រហែលជា​ធ្លាប់​បានឮ​អំពី​ទឹកក្រូច​ឆ្មារ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​មួយ​ជួយ​ក្នុង​បន្សាប​ជាតិពុល ឬ​សម្រក​ទម្ងន់​ហើយ ។ ជា​ទូទៅ​រូបមន្ត​បែប​ធម្មជាតិ​នេះ​តម្រូវ​ឲ្យ​អ្នក​ទទួលទាន​រៀង​រាល់​ព្រឹក​មុន​ពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី ផ្សេង​ៗ សូ​ម្បី​តែ​ទឹក​ធម្មតា​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​អ្វី​ដែល​លើស​ពេក គឺ​មិនល្អ​ឡើយ !

ដូច្នេះ​ហើយ​ទើប​បើ​ទោះបីជា​ទឹកក្រូច​ឆ្មារ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ក៏​ដោយ ប្រសិនបើ​អ្នក​ទទួលទាន​វា​ច្រើន​ពេក នោះ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ជាក់​ជា​មិន​ខាន ។ ផល​ប៉ះពាល់ ធំ​ៗ​ចំនួន​៣​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ច្រើន ៖

១.​ក្រហាយ​ទ្រូង ៖ ទឹកក្រូច​ឆ្មារ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ក្រហាយ​ទ្រូង ឬ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​អាការ​​នេះ​កាន់តែ​អាក្រក់​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​អ្នក​ដែល​កំពុង​ជួយ​ប្រទះ​បញ្ហា​នេះ​ស្រាប់ ។ ខណៈ​ដែល​ទឹកក្រូច​ឆ្មារ​ជួយ​ផ្ដល់​អាកា​ឡាំង​ដល់​រាង​កាយ​ក៏​ពិតមែន ប៉ុន្តែ​ភេសជ្ជៈ​នេះ​នៅ​តែ​មាន​ផ្ទុក​ជាតិ​អាស៊ីត ដូច្នេះ​ហើយ​ទើប​វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក្រហាយ​ទ្រូង។

២.​សឹក​ធ្មេញ ៖ ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីត​ច្រើន​ពេក អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ធ្មេញ​។ ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សឹក​កាចា​ធ្មេញ​ជា​មិន​ខាន ហើយ​អ្នក​ក៏​ជួប​ប្រទះ​បញ្ហា​ស្រៀវធ្មេញ​ពេល​ទួល​ទាន​អាហារ​ក្ដៅ ឬ​ត្រជាក់​ផង​ដែរ ។ កាត់​បន្ថយ​ផល​ប៉ះពាល់ ដោយ​ព្យាយាម​ប្រើប្រាស់​ទុយោ​បឺត ប្រសិនបើ​ចង់​ទទួលទាន​ភេសជ្ជៈ​នេះ ។ ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ភ្លាម ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​មាត់​ធ្មេញ​ស្រាប់ ។

៣.​នោម​ញឹក និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ នោះ​មាន​ន័យ​ថា​វា​បង្កើន​ការ​ផលិត​ទឹកនោម​ដែល​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក​ជាង​ធម្មតា ។ ទោះជា​វា​មាន​ប្រយោជន៍ ប៉ុន្តែ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ភ្លាម នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា​ខ្សោះ​ជាតិ​ទឹក​ក្រោយ​ទទួលទាន​វា​។

អ្នក​ក៏​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​កើត​មាន​បញ្ហា​ខុស​ប្រក្រតី​ណាមួយ​កើតឡើង ក្រោយ​ទទួលទាន​ទឹកក្រូច​ឆ្មារ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ