ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ខាំ​ក្រចក​ប្រយ័ត្ន​មាន​បញ្ហា​គួរ​ឱ្យ​ខ្លាចទាំង​នេះ​កើតឡើង

5 ឆ្នាំ មុន

ការ​ខាំ​ក្រចក ជា​ទម្លាប់​ទូទៅ​មួយ​ដែល​ប៉ះពាល់​ចំពោះ​មនុស្ស​សឹងតែ​គ្រប់​វ័យ ។ ភាគច្រើន​ការ​ខាំ​ក្រចក​នេះ​ចាប់ផ្ដើម​តាំងពី​តូច ហើយ​បន្ត​ដល់​ពេញវ័យ ដោយសារ​វា​ក្លាយជា​ទម្លាប់​។ ទោះជា​យ៉ាងណា​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ធុញទ្រាន់ ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ខាំ​ក្រចកដៃ​របស់​ពួក​គេ​ផង​ដែរ ។…

ការ​ខាំ​ក្រចក ជា​ទម្លាប់​ទូទៅ​មួយ​ដែល​ប៉ះពាល់​ចំពោះ​មនុស្ស​សឹងតែ​គ្រប់​វ័យ ។ ភាគច្រើន​ការ​ខាំ​ក្រចក​នេះ​ចាប់ផ្ដើម​តាំងពី​តូច ហើយ​បន្ត​ដល់​ពេញវ័យ ដោយសារ​វា​ក្លាយជា​ទម្លាប់​។ ទោះជា​យ៉ាងណា​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ធុញទ្រាន់ ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ខាំ​ក្រចកដៃ​របស់​ពួក​គេ​ផង​ដែរ ។ ទម្លាប់​នេះ​ក៏​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​បញ្ហា​ជំងឺផ្លូវចិត្ត ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ទម្លាប់​នៃ​ការ​ខាំ​ក្រចក​អាច​ផ្ដល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​!

ផលវិបាក​នៃ​ការ​ខាំ​ក្រចក ៖

១.​វា​អាច​នាំ​ឱ្យ​កើត​ជំងឺ​បង្ក​ដោយ​បាក់តេរី​៖ ក្រចក​ជា​កន្លែង​បង្កាត់​ពូជ ឬ​ជម្រក​នៃ​ពពួក​បាក់តេរី​ច្រើន​ប្រភេទ​ដូច​ជា salmonella និង E.coli ដែល​បង្ក​ជំងឺ​រាករូស​, មេរោគ​នៅ​ផ្លូវទឹក​មូត្រ​, ជំងឺ​ផ្លូវ​ដង្ហើម និង​រលាក​សួត ។ រាល់ពេល​ដែល​អ្នក​ខាំ​ក្រចក​ដែល​មាន​ផ្ទុក​បាក់តេរី​នោះ​វា​នឹង​បញ្ជូន​បាក់​តេរី​ចូល​ទៅ​ក្នុង​មាត់ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ។ ជា​ធម្មតា ក្រចក អាច​នឹង​កខ្វក់​ជាង​ម្រាម​ដៃដល់​ទៅ​ពីរ​ដង​ឯណោះ !

២.​វា​អាច​បណ្ដាល​ឲ្យ​ក្រចក​ឆ្លង​មេរោគ ផ្សេង​ៗ ៖ អ្នក​ចូល​ចិត្ត​ខាំ​ក្រចក​ភាគច្រើន​ងាយ​នឹង​ឆ្លង ឬ​កើតរោគ​ផ្សិត​ម្យ៉ាង​ហៅ​ថា paronychia នៅ​ជុំវិញ​ស្បែក​គល់​ក្រចក ។ ខណៈ​ដែល​អ្នក​ខាំ​ក្រចក នោះ​ពពួក​បាក់តេរី ក៏​ដូច​ជា​រោគ​ផ្សិត​នឹង​ឆ្លង​ចូល​តាម​កន្លែង​របកស្បែក តូច​ៗ​នាំ​ឱ្យ​ហើម​, ឡើង​ក្រហម និង​ខ្ទុះ​ជុំវិញ​ក្រចក ។

៣. វា​អាច​កើត​ទៅ​ជា​ឫស​លើ​ម្រាមដៃ​ដោយសារ​វី​វុ​ស HPV ៖ ឫស​លើ​ម្រាមដៃ​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ HPV ជា​ផល​ប៉ះពាល់​ទូទៅ​នៃ​ទម្លាប់​ខាំ​ក្រចក ។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ថែម​ទៀត​នោះ គឺ​ជំងឺ​ឫស​ទាំងនេះ​អាច​រាលដាល​ទៅ​មាត់ និង​បបូរមាត់​បាន​យ៉ាង​ងាយ​នៅ​ពេល​អ្នក​ខាំ​ក្រចក ។

៤. ឈឺ​សាច់​គល់​ក្រចក ៖ ការ​ខាំ​ក្រចក​ធ្វើ​ឲ្យ​ស្បែក​នៅ​គល់​ក្រចក​ស្ងួត​, ងាយ​របកស្បែក និង​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ ។

៥.​វា​បណ្ដាល​ឲ្យ​ក្រចក​កប់​ក្នុង​សាច់ ឬ​កប់​ត្រចៀកក្រាញ់ ៖ បញ្ហា​នេះ​បង្ក​ការ​ហើម​, ឡើង​ក្រហម និង​ឈឺចាប់​ខ្លាំង ។

៦. វា​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ​៖ នៅ​រាល់ពេល​អ្នក​ខាំ​ក្រចក នោះ​អ្នក​កំពុង​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​មេរោគ​ដែល​បណ្ដាល​ឲ្យ​ផ្ដាសាយ ឬ​វីរុស​គ្រុនផ្ដាសាយ ។ វា​ក៏​អាច​បង្ក​ជ​ជំងឺ​ធ្ងន់​ដូច​ជា ជំងឺ​រលាក​ថ្លើម​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ