ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ​គ្រួសារ​សម្រេច​បញ្ជូន​លោក សាន ម៉ៅ ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​លោក សាន ម៉ៅ ហាក់​មិន​មានការ​ធូរស្បើយ​នោះ​ក្រុម​គ្រួសារ​តារា​កំប្លែង​រូប​នេះ​បាន​សម្រេច​បញ្ចាំ​រថយន្ត និង​ប្លង់​ដី​ដើម្បី​យក​រូប​លោក​ទៅ​ព្យាបាល​ជំងឺ​បន្ត​នៅ​ប្រទេស​ថៃ ។ ក្រុម​គ្រួសា​របស់​លោក​បញ្ជាក់​ថា ជំងឺ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​លោក សាន ម៉ៅ ហាក់​មិន​មានការ​ធូរស្បើយ​នោះ​ក្រុម​គ្រួសារ​តារា​កំប្លែង​រូប​នេះ​បាន​សម្រេច​បញ្ចាំ​រថយន្ត និង​ប្លង់​ដី​ដើម្បី​យក​រូប​លោក​ទៅ​ព្យាបាល​ជំងឺ​បន្ត​នៅ​ប្រទេស​ថៃ ។

ក្រុម​គ្រួសា​របស់​លោក​បញ្ជាក់​ថា ជំងឺ​របស់​លោក សាន ម៉ៅ កើត​មាន​ច្រើន​ប្រភេទ និង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​តែ​ដោយសារ​តែ​មិន​អាច​ឈរ​មើល​បាន​ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ចាំ​របស់របរ​ដើម្បី​នាំ​យក​រូប​លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ ។

បើតាមការអះអាងពីកូនស្រីរបស់នាយ សាន ម៉ៅ នឹងត្រូវបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរបានឲ្យដឹងថា រហូតមកដល់ពេលនេះជំងឺលោក សាន ម៉ៅ នៅតែមិនអាចធូរស្រាលនៅឡើយទេ ពោលគឺស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរ ។

នាងបញ្ជាក់ថា ឪពុករបស់ខ្លួនបានជួបប្រទះនូវជំងឺច្រើនមុខដូចជា លើសឈាម ទឹកនោមផ្អែម ជាពិសេសជំងឺសួតដ៏ធ្ងន់ធ្ងរមួយដែលតម្រូវឲ្យដាក់អុកហ្ស៊ីហ្ស៊ែនជាប្រចាំ ។ ប្រការនេះបានធ្វើក្រុមគ្រួសារត្រូវចំណាយថវិកាយ៉ាងច្រើននៅក្នុងការព្យាបាលលោក សាន ម៉ៅ ដែលគិតមកដល់ពេលនេះបានចំណាយប្រហែលខ្ទង់ម៉ឺនដុល្លារហើយ ។

បើតាមកូនស្រីនាយ សាន ម៉ៅ បើទោះបីជាត្រូវចំណាយច្រើន និងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រក៏ដោយ ប៉ុន្តែជំងឺឪពុកនាងហាក់មិនមានការធូរស្រាលឡើយ ដោយសារគាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។

ទោះជាយ៉ាងណាក្រុមគ្រួសាររបស់នាងក៏បានសម្រេចលើកចុងក្រោយនឹងត្រូវបញ្ជូនលោក សាន ម៉ៅ ទៅបន្តការព្យាបាលនៅស្រុកអ៊ូប៊ុន ប្រទេសថៃ ថែមទៀតក្នុងក្តីសង្ឃឹមចុងក្រោយ បើទោះបីជាស្ថានភាពជំងឺរបស់លោកនាពេលនេះស្ថិតក្នុងស្ថានការមួយគួរឲ្យព្រួយបារម្មណ៍ក៏​ដោយ ។

កូនស្រីនាយ សាន ម៉ៅ បានបញ្ជាក់បន្ថែមថា ដោយសារការបញ្ចាំប្លង់ដី និងរថយន្តគឺពេលនេះក្រុមគ្រួសាររបស់នាងមានថវិកាប្រមាណជា១ម៉ឺន៥ពាន់ដុល្លារប៉ុណ្ណោះ ហើយបើក្នុងករណីការព្យាបាលត្រូវចំណាយលើសនេះគឺនាង និងក្រុមគ្រួសារពុំមានលទ្ធភាពឡើយ ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក្នុងនាមក្រុមគ្រួសារនាយ សាន ម៉ៅ និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរបានធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានមេត្តាជួយដល់តារាកំប្លែងនាយ សាន ម៉ៅ នេះផង ត្បិតតារាកំប្លែងរូបនេះធ្លាប់ធ្វើទស្សនិកជនផ្ទុះសំណើចនៅពេលដែលលោកនៅមិនទាន់ធ្លាក់ខ្លួនឈឺនាពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ