ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​កក្រើក​សង្វៀន​ហើយ ជើង​ខ្លាំង​កម្ពុជា​3​រូប​ប្រកាស​ស្វាគមន៍​អ្នក​ប្រដាល់​ឆ្លង​ដែន​ថៃ​និង​អុី​រ៉​ង់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​បាន​ប្រកាស​ស្វាគមន៍​អ្នកប្រដាល់​ឆ្លង​ដែន​ថៃ និង​អុី​រ៉​ង់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៥ ខែមក​រា ឆ្នាំ២០១៩ ស្អែក​នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​បាន​ប្រកាស​ស្វាគមន៍​អ្នកប្រដាល់​ឆ្លង​ដែន​ថៃ និង​អុី​រ៉​ង់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៥ ខែមក​រា ឆ្នាំ២០១៩ ស្អែក​នេះ ។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំងពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

កីឡាករកម្ពុជា ខាំ ខ្លានាង និងកីឡាករថៃ ភីតប៉ែតស៊ែនស៊ីត លួងពូឧដុម

គូ​អន្តរជាតិ​ទី​១គឺកីឡាករ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក មាន​ប្រវត្តិ​ប្រកួត​៧៦​ដង ឈ្នះ​៥៧​ដង ស្មើ​២​ដង ចាញ់​១៧​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​ភី​ត​ប៉ែ​ត​ស៊ែ​ន ស៊ី​ត​​លួង​ពូ​ឧ​ដុម ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។

កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៦០​ដង ឈ្នះ​៤៥​ដង ស្មើ​១​ដង ចាញ់​១៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ។ ខាំ ខ្លា​នាង ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​មួយ​រូប មិន​ងាយរ​កដៃ​គូប្រកួត​ជាមួយ​ដោយ​ស្រួល​នោះ​ទេ ។ ការ​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ​លើក​នេះ គេ​ពិតជា​ពិបាក​វាយតម្លៃ​បន្តិច ដោយសារ​កីឡាករ​ថៃ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក មិនដឹង​ថា គេ​ខ្លាំង​ប៉ុនណា ។

កីឡាករកម្ពុជា រឿង សារ័ត្ន និងកីឡាករអីុរ៉ង់ Majid BJ

គូ​អន្តរជាតិ​ទី​២គឺកីឡាករ រឿង សា​រ័​ត្ន មកពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ប្រវត្តិ
ប្រកួត​​៩៦​ដង ឈ្នះ​៦៨​ដង ស្មើ​៥​ដង ចាញ់​២៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អុី​រ៉​ង់​ឈ្មោះ ​Majid BJ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។

កីឡាករអុី​រ៉​ង់​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​២១​ដង ឈ្នះ​១៧​ដង ស្មើ​១​ដង និង​ចាញ់​៣​ដង ។ បើ​មើល​លើ​ប្រវត្តិ​ប្រកួត រឿង សា​រ័​ត្ន ប្រហែលជា​មិន​ពិបាក​យកឈ្នះ​គូប្រកួត​នោះ​ទេ​ដោយសារ
កីឡាករ​អុី​រ៉​ង់​នៅ​ខ្ចី​បទ​ពិសោធន៍​នៅឡើយ ។

កីឡាករកម្ពុជា ឡៅ ចន្ទ្រា និងកីឡាករថៃ កងមឿងឆាង ស័ក្តឆ័យយុង

គូ​អន្តរជាតិ​ទី​៣គឺកីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ប្រវត្តិ​ប្រកួត​១១២​ដង ឈ្នះ​១០០​ដង ស្មើ​៤​ដង ចាញ់​៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៤៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ កង​មឿង​ឆាង ស​ក្ដ័​ឆ័​យ​យុង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ​។

​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​ទៅ​១៣១​ដង ឈ្នះ​៩០​ដង ស្មើ​៥​ដង ចាញ់​៣៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ។ ឡៅ ច​ន្ទ្រា គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយរូប​​របស់​កម្ពុជា​ដែល​មក​ដល់​ពេល​នេះ​គេ​ស្ទើរតែ​រក​គូប្រកួត​ជាមួយ​មិន​បាន ។

ជា​ពិសេស​ផ្លែ​កែង និង​ជង្គង់​របស់​គេ​តែ​ម្ដង​រមែង​ធ្វើ​ឱ្យ​គូប្រកួត​ញ៉ាកមិន​ហ៊ាន​សម្រុកចូល​ផ្ដេស​ផ្ដាស​​ទេ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មានបទពិសោធន៍​ប្រកួត​យ៉ាង​ជោកជាំបែប​នេះ​គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផលចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ