ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​គេ​ប្រដូច Messi ទៅ​នឹង Maradona តែ Zico ថា Messi មិន​ដល់ Maradona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជើង​ចាស់​របស់​ប្រេ​ស៊ី​ល Zico ជឿជាក់​ថា Lionel Messi មិន​មាន​ឥទ្ធិពល​ដូច…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជើង​ចាស់​របស់​ប្រេ​ស៊ី​ល Zico ជឿជាក់​ថា Lionel Messi មិន​មាន​ឥទ្ធិពល​ដូច Diego Maradona នោះ​ទេ ។

មាន​មនុស្ស​ជា​ច្រើន​ធ្វើការ​ប្រៀបប្រដូច Messi ទៅ​នឹង​ជើង​ចាស់​ល្បីឈ្មោះ Diego Maradona តែ​សម្រាប់​លោក Zico វិញ មិន​យល់​បែប​នេះ​ទេ បើ​ទោះបីជា​ទទួលស្គាល់​ថា Messi គឺជា​កីឡាករ​ល្អ​ក៏​ដោយ ។

Zico អាយុ​៦៥​ឆ្នាំ មាន​អារម្មណ៍​ថា Maradona លេង​នៅ​ក្នុង​ស្ថានភាព​ពិបាក និង​សំបូរ​ដោយ​ការ​ប្រកួតប្រជែង​ជាង​អ្វី​ដែល Messi កំពុង​ជួប​ប្រទះ ។

លោក​បាន​ប្រាប់ Marca ថា ៖«​ខ្ញុំ​ជឿជាក់​ថា Maradona លេង​នៅ​ក្នុង​ស្ថានភាព​ពោរពេញ​ទៅ​ដល់​ការ​ប្រកួតប្រជែង​ជាង ។

Maradona បាន​ជួយ​ដល់​ក្រុម​របស់​គេ​ណាស់ ហើយ Messi ក៏​ដូច​គ្នា​ដែរ ។ តែ Maradona ធ្វើ​រឿង​ច្រើន ដើម្បី​ក្រុម​ជម្រើសជាតិ​របស់​គេ (​អា​ហ្ស​ង់​ទី​ន​) ដែល Messi មិនសូវ​នោះ​ទេ​» ។

ខណៈ​ដែល Messi មិន​ដែល​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើសជាតិ រូបគេ​បាន​ត្រឹមតែ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដល់​ទៅ​៤​ដង (៣​ដង​នៅ Copa America និង​ម្តង​នៅ FIFA World Cup) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ