ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ៗ​ហួស​អស់​ក៏​ព្រោះតែ​ការ​ទុកចិត្ត​ពេក​…​សំណាង​ដែល​សល់​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា​មួយ​កន្លែង បាន​រង​របួសធ្ងន់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​នៅផ្ទះ​ម៉ាស្សា​ម្នាក់ឯង ហើយ​បុរស​ម្នាក់ចូល​មកឱ្យ​ម៉ាស្សា​ រួច​បង្ខំ​រួមរ័ក តែ​ជន​រង​គ្រោះ​មិន​ព្រម ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច​និង​វាយ​ទៀត ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា​មួយ​កន្លែង បាន​រង​របួសធ្ងន់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​នៅផ្ទះ​ម៉ាស្សា​ម្នាក់ឯង ហើយ​បុរស​ម្នាក់ចូល​មកឱ្យ​ម៉ាស្សា​ រួច​បង្ខំ​រួមរ័ក តែ​ជន​រង​គ្រោះ​មិន​ព្រម ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច​និង​វាយ​ទៀត ។

ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​១ ​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមករា នៅ​ផ្ទះ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង យីហោ​៩៩ ផ្លូវ​បេតុង​លូ​ប្រាំ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ផង ស្រី​វី អាយុ​៥១ ឆ្នាំ បាន​ឲ្យ​ដឹង​ថា យប់​នោះ​ ខណៈ​រូប​គាត់​នៅផ្ទះ​ម៉ាស្សា​តែ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​ គ្មាន​ផ្លា​ក​លេខចូល​មក​ឲ្យ​គាត់​ម៉ាស្សា​ឲ្យ ។ លុះ​ម៉ាស្សា​រួច បុរសរូប​នេះ​បាន​បបួល​គាត់​រួម​ភេទ ​តែ​គាត់​មិន​ព្រម ស្រាប់តែ​ចាប់រំលោភ​រហូត​បាន​សម្រេច ហើយ​គំរាម​​មិន​ឲ្យ​ស្រែក​ទៀត ។

ប៉ុន្តែ ដោយសារ​គាត់​ខំប្រឹង​ព្យាយាម​រត់​ចេញមក​ក្រៅ​ ដើម្បី​ឲ្យ​អ្នក​ជិតខាង​ជួយ ក៏​ត្រូវ​ជន​នេះ​ចាប់​ច្របាច់.
ក​និង​វាយ បណ្តា​យ​ឲ្យ​ខៀវ​ភ្នែក និង​រយះ​បំពង់ក​ហូរ​ឈាម ។ បន្ទាប់​មក ជនសង្ស័យ​ក៏​រត់​ចេញ​ទៅ​បាត់​ដោយ​​​​បន្សល់​ទុក​ម៉ូតូ​គុប​ជ្រុង មួយ​គ្រឿង ពណ៌​ទឹក​ប៊ិក អត់​ផ្លា​ក​លេខ នៅ​កន្លែង​កើតហេតុ​ ។

ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ដើម្បី​កំណត់​មុខសញ្ញា ៕

អត្ថបទសរសេរ ដោយ