ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​តែ​គ្រឿងក្នុង​ផ្ទះបាយ​សោះអាច​កម្ចាត់​​កំបោរ​ធ្មេញ​ឱ្យ​ស​តាម​បែប​ធម្ម​ជាតិ​បាន

5 ឆ្នាំ មុន

ជា​ធម្មតា​បញ្ហា​កំណកកំបោរ​ជាប់​ធ្មេញ​ច្រើន​កើតឡើង​នៅ​ពេល​អ្នក​មិន​អនុវត្ត​អនាម័យ​មាត់​ធ្មេញ (​ដុស​សម្អាត​, ប្រើ​ខ្សែរូត​សម្អាត​ធ្មេញ និង​ខ្ពុរ​សម្អាត​មាត់​) បាន​ត្រឹមត្រូវ​ទៀងទាត់ ។ នៅ​ពេល​អ្នក​មិន​កម្ចាត់​កំណកកំបោរ​ចេញពី​ធ្មេញ វា​នឹង​កើន​ច្រើន​ឡើង​ក្ដាំង ហើយ​អាច​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ ផ្សេង​ៗ…

ជា​ធម្មតា​បញ្ហា​កំណកកំបោរ​ជាប់​ធ្មេញ​ច្រើន​កើតឡើង​នៅ​ពេល​អ្នក​មិន​អនុវត្ត​អនាម័យ​មាត់​ធ្មេញ (​ដុស​សម្អាត​, ប្រើ​ខ្សែរូត​សម្អាត​ធ្មេញ និង​ខ្ពុរ​សម្អាត​មាត់​) បាន​ត្រឹមត្រូវ​ទៀងទាត់ ។

នៅ​ពេល​អ្នក​មិន​កម្ចាត់​កំណកកំបោរ​ចេញពី​ធ្មេញ វា​នឹង​កើន​ច្រើន​ឡើង​ក្ដាំង ហើយ​អាច​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ ផ្សេង​ៗ រួម​ទាំង​ជំងឺ​អញ្ចាញធ្មេញ ។ ទោះ​មិន​រំលឹក​ក៏​អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ដឹង​ហើយ​ថា បញ្ហា​កំណកកំបោរ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ និង​ទំនុកចិត្ត​យ៉ាងណា​ពេល​ញញឹម ឬ​ត្រូវ​បើក​មាត់​ ។

វិធី​បែប​ធម្មជាតិងាយ​ៗ តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​បាន​ឆាប់រហ័ស ៖

១. ម្សៅ​ Baking Soda និង​អំបិល

រូបមន្ត​នេះ​មិន​ត្រឹមតែ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ផង​ដែរ​! អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking Soda ចំនួន​១​ស្លាបព្រា​បាយ ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​ល្បាយ​នេះ​ដូច​ធម្មតា​ជា​ការ​ស្រេច​។ ទោះជា​យ៉ាងណា មិន​ត្រូវ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ម្សៅ Baking Soda លើស​ពី​១ ដង ក្នុង​មួ​យស​ប្តា​ហ៍​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ខូច​កាចា​ធ្មេញ ។

២.​ទឹកក្រូច​ឆ្មារ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ច្រាស​ដុសធ្មេញ​ក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ ហើយ​ដុស​វា​ពេញ​លើ​ធ្មេញ​របស់​អ្នក ថ្នម​ៗ​ជា​ការ​ស្រេច និង​កុំ​ភ្លេច​ទុក​ចោល​សម្រាប់​រយៈពេល ១​នាទី​សិន សឹម​ខ្ពុរ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។ ត្រូវ​ចាំ​ថា​ទឹកក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីតខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​សឹក​ធ្មេញ ដូច្នេះ​ត្រូវ​ប្រើប្រាស់​វា​ដោយ​ប្រុង​ប្រយ័ត្ន ។

៣.​គ្រាប់ល្ង

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ទំពា​គ្រាប់ល្ង​១ ស្លាបព្រាយ​បាយ​ពេញ​ក្នុង​មាត់​ជា​ការ​ស្រេច​។ ទំពា​រហូត​ដល់​ក្លាយជា​ម៉ដ្ឋ ខាប់​ៗ​ដោយ​មិន​ត្រូវ​លេប​ចូល​ឡើយ រួច​ចាប់ផ្ដើម​ប្រើ​ច្រាស​ស្អាត​ស្ងួត​មួយ​ដុសធ្មេញ ។ អនុវត្ត​ឲ្យ​បាន​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៤.​ប្រេងដូង

ខ្ពុរមាត់​ជាមួយ​ប្រេងដូង​ប្រមាណ​ពី​១​ទៅ​២ ស្លាបព្រា​បាយ​សម្រាប់​រយៈពេល​ពី​១០ ទៅ​១៥ នាទី សឹម​ខ្ជាក់​ចេញ និង​សម្អាត​មាត់​ជាមួយ​ទឹក​ក្ដៅ ឧណ្ហ​ៗ​ជា​ការ​ស្រេច ។

៥.​ផ្កា​ក្លាំ​ង​ពូ

ប្រើប្រាស់​ម្សៅ​ផ្កា​ក្លាំ​ង​ពូ ឬ​អ្នក​អាច​យក​ផ្កា​ក្លាំ​ង​ពូ​មក​កិន​ខ្លួនឯង​ក៏​បាន រួច​បន្ថែម​ប្រេង​អូ​លីវ​ចូល​បន្តិច សឹម​លាប​ល្បាយ​នេះ​លើ​តំបន់​ធ្មេញ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជា​ការ​ស្រេច ​។

វិធី​ងាយ​មួយទៀត​នោះ គឺ​អ្នក​គ្រាន់តែ​ទំពា​ផ្កា​ក្លាំ​ង​ពូ ជំនួស​ស្ករ​កៅស៊ូ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់​បន្ថយ​ក្លិន​មាត់​មិនល្អ និង​សម្លាប់​បាក់តេរី​ក្នុង​មាត់ ៕ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ