ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ស្តាយក្រោយ) ដោយ សំអាត ទី

14 ឆ្នាំ មុន

កូន​ដឹង​កំហុស​ដែល​កូន​បាន​ធ្វើ នេះ​ជា​គ​ង្វើ​មួយ​សែន​អា​ប្រី​យ៍
ធ្វើបាប​ពុក​ម៉ែ​គាត់​លែង​ហា​ស្ដី កញ្ឆា​ស្រា​ស្រី​ពាល​លា​គ្រប់យ៉ាង ។

រៀបរាប់​ដោយៈ សំអាត ទី
កូន​ដឹង​កំហុស​ដែល​កូន​បាន​ធ្វើ      នេះ​ជា​គ​ង្វើ​មួយ​សែន​អា​ប្រី​យ៍
ធ្វើបាប​ពុក​ម៉ែ​គាត់​លែង​ហា​ស្ដី      កញ្ឆា​ស្រា​ស្រី​ពាល​លា​គ្រប់យ៉ាង   ។
ពុក​ម៉ែ​បាន​ប្រាប់​មក​ដល់​កូន​ថា      ឱ​កូន​ស្នេហា​កូន​យក​តែ​ម្ខាង
បើ​កូន​មាន​ស្រី​ដូច​បើកភ្នែក​ម្ខាង     ថែម​ស្រា​តឹកតាង​ដូច​ខ្វាក់​ទាំង​សង  ។
កញ្ឆា​អាភៀន​គ្រឿងញៀន​ខ្លាំងក្លា     បើ​ជក់​កាលណា​ដូច​គេ​ចាប់ចង
វាយដំ​ឈឺចាប់​ដល់​គ្រួសារ​ផង      ពុក​ម៉ែ​ចំឡង​ជួយ​កូន​មិន​រួច      ។
ពុក​ម៉ែ​តែង​ពន្យល់​មក​កូន​ថា       ខ្លួនឯង​ទេ​ណា​ឈឺចាប់​ព្រឺព្រួច
ស្ទើរ​រស់​ស្ទើរ​ស្លាប់​ដូច​គេ​ចង​ខ្នួច     មិន​ងាយ​ស្រាយ​រួច​ពី​ជាតិ​ពិសពុល   ។
ត្រី​ចូល​ក្នុង​លប​ស្រួល​អើយ​ហៅ​ស្រួល  ពិបាក​សំរួល​បើសិនជា​ជ្រុល
មិន​ងាយ​ចេញ​រួច​ពី​ទ្រុង​អំពល់      កូន​គិត​ឱ្យ​ដល់​មុន​នឹង​សំរេច      ។
ម៉ែ​ពុក​រៀបរាប់​មាន​ច្រើន​ក​ក្ដា      ប្រាប់​កូន​ស្នេហា​កុំឱ្យ​ឈឺ​សាច់
គ្រឿងញៀន​ទាំងឡាយ​ត្រូវ​កាត់​ឱ្យ​ដាច់  ឃើញ​ជៀស​ជា​ស្រេច​កុំបី​ចង់​ដឹង    ។
សភាព​ក្មេង​ពាល​យក​ពី​កំណើត     ពុក​ម៉ែ​បង្កើត​ខំ​លាតសន្ធឹង
ដុសខាត់​ឱ្យ​ស្អាត​កែ​ច​រិ​ក​ហ្នឹង      ខំ​កែ​ប៉ុណ្ណឹង​ចិត្ដ​មិន​រសាយ         ។
កម្ម​ពៀរ​ទាន់ហន់​ហើយនឹង​ជាក់ស្ដែង  មក​ប៉ះ​កូន​ឯង​ទើប​ដឹងចិត្ដ​ម្ដាយ
ថា​ម៉ែ​ថែកូន​ដោយ​គ្មាន​នឹក​ស្ដាយ    កំឡាំងចិត្ដ​កាយ​ចង់ឱ្យ​កូន​ល្អ        ។