ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ម្នាក់​…​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ម្នាក់​បាន​ងងឹតមុខ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ ទើប​មាន​របួសធ្ងន់ ដែល​គ្រោះថ្នាក់​នេះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា​នេះ នៅ​តាម​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ម្នាក់​បាន​ងងឹតមុខ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ ទើប​មាន​របួសធ្ងន់ ដែល​គ្រោះថ្នាក់​នេះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា​នេះ នៅ​តាម​ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ហួត គឹ​ម​លី អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ផ្នែក​ស្ថិតិ មាន​លំនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ដោយ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ងងឹតមុខ​ដួល​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រងរ​បូស​ធ្ងន់​តែ​ម្តង ហើយ​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ