ស្ត្រីម្នាក់បញ្ចប់ជីវិតចោលម្តាយ និងប្តីយ៉ាងរន្ធត់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន ហើយត្រូវបានម្តាយ និងប្តីប្រទះឃើញកាលពីវេលាទៀបភ្លឺថ្ងៃទី៣ មករា ឆ្នាំ២០១៩ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ។…
ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន ហើយត្រូវបានម្តាយ និងប្តីប្រទះឃើញកាលពីវេលាទៀបភ្លឺថ្ងៃទី៣ មករា ឆ្នាំ២០១៩ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ។…
ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន ហើយត្រូវបានម្តាយ និងប្តីប្រទះឃើញកាលពីវេលាទៀបភ្លឺថ្ងៃទី៣ មករា ឆ្នាំ២០១៩ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ។
ជនរងគ្រោះដែលស្លាប់ឈ្មោះផៃ ឈូក ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោក ជឹម អេន អធិការស្រុកសៀមប៉ាងបានឱ្យដឹងថា យោងតាមការបំភ្លឺពីម្តាយ និងប្តីរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ស្ត្រីរងគ្រោះមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ព្យាបាលមិនជា ទើបធ្វើឱ្យស្ត្រីរងគ្រោះគិតខ្លីសម្រេចចិត្តចងកធ្វើអត្តឃាតបែបនេះ ។ ក្រោយពេលកើតហេតុ ម្តាយ និងប្តីរបស់ស្ត្រីរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យ ។
លោកអធិការនគរបាលស្រុកសៀមប៉ាងអោយដឹងទៀតថា បន្ទាប់ទទួលបានព័ត៌មានខាងលើកម្លាំងអធិការដ្ឋាននគរបាលស្រុក រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកមាស និងបុគ្គលិកមណ្ឌលសុខភាពចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យទៅលើសព ។ បន្ទាប់ពីពិនិត្យសពរួច កម្លាំងជំនាញបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតដោយចងកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។
ក្រោយពីធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក និងមានការអនុញ្ញតពីលោកគឹម ហុង សាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ