ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំមើលយ៉ាងណាម្តងនេះ​! កម្មករ​បាន​នាំ​គ្នា​មក​ក្រសួង​ការងារ ដែល​ទាមទារ​លក្ខខណ្ឌ​១៤​ចំណុច(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​ក​ម្មា​ការី​នី​កាត់ដេរ ប្រេ​ស្ទី​ច ហ្គា​មេន ខូ​អូ​ធី​ឌី ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ជី​ម៉ៅ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ កម្មករ​ក​ម្មា​ការី​នី​កាត់ដេរ ប្រេ​ស្ទី​ច ហ្គា​មេន ខូ​អូ​ធី​ឌី ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ជី​ម៉ៅ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ​ជាង​១០០​នាក់​បាន​លើកគ្នា​មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១៤​ចំណុច បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដកម្ម អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ហើយ ពុំ​មាន​ដំណោះស្រាយ ។

ការ​លើកគ្នា​នេះ​ដោយ​កម្មករ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ដល់​មុខក្រសួង​ការងារ​ដែល​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយ​នាំ​គ្នា លើ​បដា​ព្រោងព្រាត ដើម្បី​អោយ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជំរុញ​អោយ​ក្រសួង​ជួយ​អន្តរាគមន៍​ដោះស្រាយ ។ តាម​តំណាង​កម្មករ​បានអោយ​រោងចក្រ​កាត់ដេរ ប្រេ​ស្ទី​ច នេះ​មាន​កម្មករ ក​ម្មា​ការី​នី​កាត់ដេរ​ប្រមាណ​៤០០​នាក់​បាន​នាំ​គ្នា ផ្ទុះ​ការ​តវ៉ា​តាំងពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​កែ​រោងចក្រ​បាន​បញ្ឈប់​តំណាង​សហជីព ចលនា​កម្មករ ប្រចាំ​រោងចក្រ​ម្នាក់​ឈ្មោះ ហួ​ន សុ​វ៉ិ​ត ដោយ​យក​លេស​ថា ចប់​កិច្ចសន្យា ។

បន្ទាប់​ពី​មានការ​តវ៉ា​ថៅកែ​រោងចក្រ​ពុំ​បាន​ចេញ​មុខ​ដោះស្រាយ​ឡើយ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ខាង​តំណាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ក៏​បាន​ចុះ​ទៅ​សម្រប​ស្រួល តែ​ខាង​រោងចក្រ​ពុំ​អនុញ្ញាតិ​អោយ​ចូល​ឡើយ ។ តាម​តំណាង​កម្មករ​ក៏​បាន​ចាត់​ទុក​ថា ទ​ង្វើ​រ របស់​និយោជក គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ​និ​យោ​ជិ​ក និង​រំលោភ​ទៅ​លើ​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព និង​អនុសញ្ញា​អន្តរជាតិ​អាយ​ឡូ​យ៉ាងធ្ងន់ធ្ងរ ។

តាម​តំណាង​កម្មករ​បានអោយ​ដឹង​ទៀត​ថា ការ​តវ៉ា​នេះ​កម្មករ​និ​យោ​ជិ​ក​ក៏​បាន​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​១៤​ចំណុច ដើម្បី​ស្នើរ​អោយ​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជួយ​អន្តរាគមន៍​ដោះស្រាយ ។ នៅ​ព្រឹក​នោះ​គណៈកម្មការ​ដោះ​ស្រាវ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​ក៏​បាន​ទទួលយក​ដំណើរ និង​សន្យា​ជួយ​ជំរុញ​ការ​ដោះស្រាយ​ជួន​បងប្អូន​កម្មករ ក​ម្មា​ការី​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ