ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Nokia N900 ភ្ជាប់​បច្ចេក វិទ្យា​កុំព្យូទ័រ​ប្រើប្រាស់​កម្មវិធី​បាន​ច្រើនយ៉ាង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ក្រុមហ៊ុន Nokia ដែល​ជា​ក្រុម ហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាងគេ​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​នឹង​អស់​កង្វល់​ជាមួយ​ទូរស័ព្ទ ប្រភេទ​ថ្មី គឺ Nokia ពីព្រោះ​វា​មាន ភាព​ទំនើប ងាយស្រួល​ប្រើប្រាស់​កម្មវិធី ដែល​មាននៅ​ក្នុង​តារាង​បញ្ជា។

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ក្រុមហ៊ុន Nokia ដែល​ជា​ក្រុម ហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាងគេ​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​នឹង​អស់​កង្វល់​ជាមួយ​ទូរស័ព្ទ ប្រភេទ​ថ្មី គឺ Nokia ពីព្រោះ​វា​មាន ភាព​ទំនើប ងាយស្រួល​ប្រើប្រាស់​កម្មវិធី ដែល​មាននៅ​ក្នុង​តារាង​បញ្ជា។

Nokia N900 មាន​រូបរាង​ប្រហាក់ ប្រហែល​ទៅ​នឹង Packed Phone ហើយ​វាក៏​មិន​ត្រូវ​បាន​គេ​ផលិត​ឡើង​ឱ្យ​ដូច​ទៅ​នឹង Apple’s IPhone នោះ​ដែរ ប៉ុន្ដែ​វា​ជា​ប្រភេទ ទូរស័ព្ទ​ដែល​ភ្ជាប់​បច្ចេកវិទ្យា Coputer Phone ដែល​ស្ថិត​នៅ​ក្នុង​ការ​ស្រមៃ​របស់​អ្នក ប្រើប្រាស់ ។ វា​មាន Keyboard នៅ​ពីក្រោម ស្រទាប់​អេ​ក្រង់ ដែល​មាន​ផ្ទៃរាប​ស្មើ ធ្វើ​ឱ្យមាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​វាយ អក្សរ​បញ្ជូន E-mail ចុច​បញ្ជា​ទៅ​រក​កម្មវិធី ផ្សេង​ៗ ។ Nokia N900 មាន Camera  កំរិត​ចាប់​រូបភាព 5-Megapixel ចាប់​យក​រូប ភាព​ច្បាស់​ភ្លឺ​ថ្លា ជា​ប្រភេទ High Quality Digital Camera ។ លោក​អ្នក​អាច​ថតរូប ជា​ប្រភេទ DVD-Quality Widescreen និង Video ថែម​ទាំង​មាន Flash ប្រភេទ LED Flash ទៀត​ផង ។

លោក​អ្នក​អាច​មើលរូប​ភាព​នៅ​លើ​អេ ក្រង់​យ៉ាង​ច្បាស់​ជាមួយនឹង​ទំហំ​អេ​ក្រង់ 3.5 inch ជា​ប្រភេទ Touch Sensitive Widescreen Display ។ លោក​អ្នក​អាច​ចាក់ Video  ជា​ប្រភេទ File .mp4, .avi, .wmv, .3gp ហើយ Music and Audio ជា​ប្រភេទ File .wav, .mp3, .AAC, .eAAC, .wma, .m4a ។ បើ​លោក​អ្នកមាន​ឯកសារ​ច្រើន សូម លោក​អ្នក​រីករាយ​ក្នុង​ការ​ប្រើ និង​ផ្ទុក​ទិន្នន័យ ជាមួយនឹង​អង្គ​ចង​ចាំ 1GB (MEMORY) ដែល​មាន​ស្រាប់​ហើយ​អាច​បន្ថែម​រហូត​ដល់ 32GB ជាមួយ​ប្រភេទ MicroSD Card ៕
    ​    ​    ​សំរាប់​វ៉េបសាយ

ទ​ហិ​ដា​២០១០០៦០១​៍​៧០១