ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុហើយ ​ដែល​ Toyota​ មិន​ផលិត​រថយន្ត​ Prius​ ឱ្យ​ខ្ពស់

5 ឆ្នាំ មុន

តើ​លោក​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន Toyota មិន​ផលិត​រថយន្ត Prius ដែល​កំពុង​ពេញ​និយម​ថា​ស៊ីសាំង​តិច​នេះ​ឱ្យ​ក្លាយជា​រថយន្ត​មាន​កម្ពស់​ខ្ពស់​បន្តិច ឬ​ហៅ​ថា ប្រភេទ Crossover ដូច​Lexus…

តើ​លោក​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន Toyota មិន​ផលិត​រថយន្ត Prius ដែល​កំពុង​ពេញ​និយម​ថា​ស៊ីសាំង​តិច​នេះ​ឱ្យ​ក្លាយជា​រថយន្ត​មាន​កម្ពស់​ខ្ពស់​បន្តិច ឬ​ហៅ​ថា ប្រភេទ Crossover ដូច​Lexus RX300 ? តាម​ការ​ពិត​គឺ​មក​ពី​ក្រុមហ៊ុន​ខ្លាច ។

យោង​តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ carbuzz កាលពី​ថ្ងៃ​ទី​១ មក​រា កន្លង​មក បាន​ឲ្យ​ដឹង​ថា រថយន្ដ​Prius​របស់​តូ​យ៉ូ​តា​ពិតជា​ពេញ​និយម​ដោយសារ​តែ​វា​ស៊ីសាំង​តិច ។ ការ​ដែល​ក្រុមហ៊ុន​មិន​ផលិត​ឲ្យ​ខ្ពស់​បន្ដិច​នោះ ព្រោះ​ខ្លាច​វា​ក្លាយជា​គូប្រជែង​ជាមួយនឹង​រថយន្ត​ក្នុង​ក្រុមហ៊ុន​ខ្លួនឯង គឺ​Toyota RAV4 Hybrid ។

សារព័ត៌មាន​ដដែល​បាន​បន្ដ​ថា ការ​បំពាក់​បច្ចេកវិទ្យា AWD ឬ វិល​កង់​ទាំង​បួន នៅ​លើ​រថយន្ត Prius ស៊េរី​២០១៩ ត្រូវ​បាន​មហាជន​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង ហើយ​ក្រុមហ៊ុន​ចង់​លក់​វា​ឱ្យ​បាន​២៥%​នៃ​រថយន្ត RAV4 របស់​ខ្លួន ។

រថយន្ត RAV4 ដែល​ប្រើប្រាស់​Hybrid គឺ​ស៊ីសាំង​តិច ត្រឹម​កម្រិត​៤០MPG វា​ពិតជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​រថយន្ត​Crossover ហើយ​វា​អាច​ជា​គូប្រជែង​ខ្លាំង​ជាមួយនឹង​ការ​លក់​រថយន្ត Prius ។

ពេល​នេះ​ក្រុមហ៊ុន​កំពុង​គិតគូរ​ពី​ការ​ផ្លាស់​ប្ដូរ​ការ​ឌី​ហ្សា​ញ​ផង​ដែរ ព្រោះថា​ការ​ដាក់​លក់​រថយន្ត RAV4 Hybrid លើ​ទីផ្សារ កំពុង​គំរាមកំហែង​រថយន្ត​Prius ឲ្យ​ដើរ​ចូល​មឈូស ស្រប​ពេល​ក្រុមហ៊ុន Honda បាន​សម្រេចចិត្ត​ផលិត​រថយន្ត​ប្រជែង​នឹង​Prius​ដែរ ហៅ​ថា Kia Insight និង​រថយន្ត Kia Niro ហើយ​ក៏​កំពុង​ប្រជែង​នឹង RAV4 Hybrid​ដែរ​។ ដូចនេះ ប្រសិនបើ​ក្រុមហ៊ុន​Toyota គិតគូរ​ដល់​ការ​លក់​លើ​ទីផ្សារ គេ​នឹង​មិន​ចេញ​ម៉ូ​ដ​រថយន្ត​Prius ឱ្យ​មាន​កម្ពស់​ខ្ពស់​ដល់​កម្រិត​ប្រភេទ​រថយន្ត Crossover ឡើយ ។

ពេល​នេះ អ្នក​នៅ​ក្នុង​វិស័យ​រថយន្ដ​កំពុង​ចាប់អារម្មណ៍​ចង់​ដឹង​ពី​របៀប​ដែល​Toyota កំពុង​ដើរ​នៅ​លើ​ផ្លូវ​នេះ ថា​តើ​អាច​នឹង​ផលិត​រថយន្ត​Prius ឱ្យទៅ​ជា​ប្រភេទ Crossover ឬ​យ៉ាង​ណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ