ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​និវត្តន៍​ពេល​នេះ Sir Alex Ferguson វិល​ត្រឡប់​មក​កាន់ Man Utd ជា​ថ្មី

5 ឆ្នាំ មុន

លោក Sir Alex Ferguson អតីត​អ្នកចាត់ការ​ទូទៅ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម Man Utd បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ជា​លើក​ដំបូង​បំផុត គិត​ចាប់តាំងពី​រូប​លោក​មាន​ជំងឺ​ហូរ​ឈាម​ក្នុង​ខួរក្បាល (brain…

លោក Sir Alex Ferguson អតីត​អ្នកចាត់ការ​ទូទៅ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម Man Utd បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ជា​លើក​ដំបូង​បំផុត គិត​ចាប់តាំងពី​រូប​លោក​មាន​ជំងឺ​ហូរ​ឈាម​ក្នុង​ខួរក្បាល (brain haemorrhage) ហើយ​បាន​ទទួល​ការ​វះកាត់​នៅ​ខែមិថុនា ២០១៨ កន្លង​មក ​។

អ្នកចាត់ការ​ក្លិប​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​សញ្ជាតិ​ស្កុ​តលែ​ន​ដែល​ឈាន​ចូល​ដល់​វ័យ​វ័យ ៧៧​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ជួប​ជាមួយ​អតីត​កូនក្រុម និង​ជា​អ្នកចាត់ការ​ក្លិប​បណ្ដោះអាសន្ន Ole Gunnar Solskjaer នៅ​ទីលាន​ហ្វឹកហាត់ Carrington កាលពី​ថ្ងៃ​សៅរ៍​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ ។

ជា​រឿង​គួរ​កត់សម្គាល់​លោក Sir Alex Ferguson មិន​ដែល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង និង​ចូលរួម​មើល​ការ​ហ្វឹកហាត់​របស់​ក្រុម Man Utd ឡើយ​អំឡុង​ពេល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក David Moyes និង​រជ្ជកាល​លោក Louis van Gaal នៅ​ដឹកនាំ ។ ប៉ុន្តែ​អំឡុង​ពេល​លោក Jose Mourinho នៅ​កាន់​ការងារ លោក​ត្រូវបាន​អញ្ជើញ​ឱ្យទៅ​កាន់​ទីលាន​ហ្វឹកហាត់​ ។

អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​លោក Ole Gunnar Solskjaer ត្រូវ​បាន​ដកស្រង់​សម្ដី​តាម​រយៈ BBC ថា លោក Sir Alex Ferguson រីករាយ​នឹង​ពេលវេលា​ដែល​យើង​បាន​អញ្ជើញ​គាត់​មក​ដល់ទី​លាន​ហ្វឹកហាត់ ជាមួយនឹង​ការ​ផ្តល់​ដំបូន្មាន​ខ្លះ​ៗ និង​បន្ត​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ខិតខំ​លេង​ដើម្បី​ស្តារ​កិត្តិយស​ក្រុម​ឡើង​វិញ​ ។

សម្រាប់​៣​ប្រកួត​ចុង​ក្រោយ​របស់ Man Utd ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ដា​ណឺ​ម៉ាក Solskjaer ដែល​ចូល​កាន់​តំណែង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​បញ្ចប់តួនាទី​លោក Jose Mourinho កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លង​មក​គឺ​លទ្ធផល​ឈ្នះ​ទាំង​៣​ប្រកួត ។

ជំ​នួ​ការ​គ្រូបង្វឹក Mike Phelan ធ្លាប់​ជា​អតីត​ជំនួយការ​លោក Ferguson ក៏​បាន​ត្រឡប់​មក​រួមការ​ងារ​នៅ Old Trafford ជា​ថ្មី ខណៈ​ខ្សែបម្រើ​ជើង​ចាស់ Michael Carrick ដែល Sir Alex Ferguson ចុះហត្ថលេខា​នាំ​យក​ពី​ក្រុម Tottenham ក្នុង​ឆ្នាំ​២០០៦ នៅ​បន្តការងារ​ដែល​ធ្លាប់​ធ្វើ​ដដែល​ ។

Ole Gunnar Solskjaer បាន​ផ្ទេរ​ពីក្រុម ​Molde នៅ​ស្រុក​កំណើត​ក្នុង​ឆ្នាំ​១៩៩៦ និង​បាន​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់អាជីព​ក្នុង​ឆ្នាំ​២០០៧ និង​ធ្លាប់​មានបទពិសោធន៍ដឹក​នាំ​ក្រុម Cardiff ផង​ដែរ ។

សម្រាប់​លោក Sir Alex Ferguson វិញ ធ្លាប់​ជួយ​ក្រុម Man Utd លើក​ពាន Premier League ១៣​ដង និង​ជួយ​ក្រុម​ឈ្នះ​ពាន​សរុប​៣៨​អំឡុង​ពេល​ដឹកនាំ Man Utd ពី​ឆ្នាំ​១៩៨៦-២០១៣ ​មុន​សម្រេចចិត្ត​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ