ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ផ្អើល​…​ប៉េ​អឹ​ម​ចុះ​ឃាត់​និង​ឆែក​ក្នុង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​«​ឌែ​ម៉ូ​គ្លីនិក​»

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើ​ការចុះ​​​​​ទៅ​​មជ្ឈ​មណ្ឌល​កែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ជាប់​​សង្ស័​​យ​មាន​បង្កប់​កាមេរ៉ា ដើម្បីថត​រូប​យកទៅ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​អស់​រាប់ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ចូលទៅកែសម្ផស្ស​​ក្នុងទីនោះ ។…

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើ​ការចុះ​​​​​ទៅ​​មជ្ឈ​មណ្ឌល​កែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ជាប់​​សង្ស័​​យ​មាន​បង្កប់​កាមេរ៉ា ដើម្បីថត​រូប​យកទៅ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​អស់​រាប់ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ចូលទៅកែសម្ផស្ស​​ក្នុងទីនោះ ។ ហេតុការណ៍នេះ បានបង្ក​​​ការ​ភ្ញាក់​​នារសៀលថ្ងៃទី​០២ មករា នេះ ស្ថិតនៅ​ផ្ទះលេខ​១២១ ផ្លូវ៥០៦ កែងផ្លូវ​៣០៧​ ក្នុងសង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា អ្វី​ដែលគួរឱ្យភ្ញាក់​ផ្អើលបំផុត គឺ​ម្ចាស់​ហាង​កែសម្ផស្ស​«ឌែ​ម៉ូគ្លីនិក»នេះ គឺជា​អ្នក​ស្រីហូ​វ ដា​ណេ នាយិកា​ឌែ​​ម៉ូ​គ្លីនិក ​ដែល​ទើបតែ​​​ចូល​រោងការ​ជាមួយ​សេដ្ឋី​ថៃមានប្រាក់រាប់លាន ​កាលពី​ពេល​​ថ្មី​ៗ​​នេះប៉ុណ្ណោះ ។ ​ប្រភពបន្ត​ទៀត​ថា សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាននិង​កំពុង​​ឃាត់​ខ្លួនសួរនាំ​ និង​កំពុង​ឆែកឆេ​ក្នុង​​គ្លីនិក​ផង​ដែរ ។

បើតាម​ប្រភព​គួរឱ្យទុកចិត្តបានឱ្យកោះសន្តិ​ភាពដឹង​​ថា ហាង​គ្លីនិក​របស់​លោកស្រីហូ​វ ដា​ណេ ដែល​ជាប់​ចោទ​បាន​​ដាក់​កាមេរ៉ា​លួច​ថតរូប​តារា​ៗ​មួយ​ចំនួន រួម​ទាំង​អតិថិជន​ផ្សេង​ទៀត ​។ នៅ​ពេល​ពួកគាត់​ចូល​ទៅ​កែ​សម្ផស្សគឺ​បាន​​ថត​​រូបភាព​ទាំងនោះ​ ហើយយកទៅ​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ច្រើន​មុ​ឺ​ន​ដុល្លារតែម្តង។ ប្រភពបន្តទៀតថា ហេតុដូច្នេះ ​ទើប​​ធ្វើឱ្យ​ផ្ទុះ​​​កំហឹងខ្លាំង​ក្នុង​ចំណោម​ជន​រង​គ្រោះជា​ច្រើន ដោយបាន​នាំ​​គ្នា​មក​​​​ដាក់​ពាក្យបណ្ដឹងប្តឹង​​មក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តែ​ម្ដង ។ ​

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូន​បន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ