ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​កសិផល​ឡើងថ្លៃ​ចុះ​ហេតុ​អី​កម្មករ​កា.ប់​ចិញ្ច្រាំ​ដំឡូង​មី​ធ្លាក់​ចុះ​ទៅ​វិញ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ​គេ​តែងតែ​ដឹង​ថា ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ដំឡូង​មី គឺ​មាន​កម្មករ​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​ចូល​មក​បោះ​តង់​ស្នាក់​នៅ ដើម្បី​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​ថៅកែ រួច​ហាល​ស្ងួត ទើប​គេ​លក់​ឱ្យ​ឈ្មួញ​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។ ដោយឡែក​ចុងឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ​គេ​តែងតែ​ដឹង​ថា ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ដំឡូង​មី គឺ​មាន​កម្មករ​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​ចូល​មក​បោះ​តង់​ស្នាក់​នៅ ដើម្បី​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​ថៅកែ រួច​ហាល​ស្ងួត ទើប​គេ​លក់​ឱ្យ​ឈ្មួញ​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។

ដោយឡែក​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ​កម្មករ​ដែល​ធ្លាប់តែ​មក​ពី​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប កំពង់​ឆ្នាំ និង​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​អត់​ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដូច​មុន​នោះ​ទេ ។

បើ​តាម​ការ​រៀបរាប់​ពី​កម្មករ​ម្នាក់​ឈ្មោះ ជួន ប៉ុន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ប្រពន្ធ​ឈ្មោះ នៅ វឿ​ង អាយុ​៥៨​ឆ្នាំ មក​ពី​ខេត្តកំពង់ស្ពឺ និង​កម្មករ​ម្នាក់​ទៀត​ឈ្មោះ ហៀ​ក អាយុ​៥០​ឆ្នាំ ប្តី​ឈ្មោះ ញ៉ែ​ម រ៉ាត់ អាយុ​៦៣​ឆ្នាំ រស់នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ដោយ​បោះ​តង់​ស្នាក់​នៅ​កន្លែង​ចិញ្ច្រាំ​ដំឡូង​មី ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​បាន​ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​នាំ​ប្តី​ប្រពន្ធ​កាប់​ចិញ្ច្រាំ​តាំងពី​ព្រឹក​រហូត​ដល់​ពេល​យប់​ទើប​ឈប់​សម្រាក ។

រីឯ​នៅ​ពេល​ថ្ងៃ​ពួក​គាត់​សម្រាក​តែ​ពេល​ហូប​បាយ​ប៉ុណ្ណោះ​ទោះបីជា​ក្តៅ​រងា​យ៉ាងណា​ក៏​តស៊ូ​មិន​ហ៊ាន​ឈប់​នោះ​ឡើយ ដោយ​២​នាក់​ប្តី​ប្រពន្ធ​អាច​កាប់​ចិញ្ច្រាំ​ដំឡូង​មី​បាន​៤០​ទៅ​៥០​កញ្ឆេ​ដែរ ។ ពួក​គាត់​បន្ត​ទៀត​ថា ការ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​នៅ​ឆ្នាំ​នេះ​តម្លៃ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ ដោយ​ថៅកែ​ឱ្យ​ត្រឹមតែ​១​កញ្ឆេ​តម្លៃ​១០០០​រៀល​ប៉ុណ្ណោះ បើ​ទោះបីជា​នៅ​ឆ្នាំ​ថ្មី​នេះ​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ក៏​ថ្លៃ​ឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី នៅ​តែ​១​កញ្ឆេ​ត្រឹម​១០០០​រៀល​ដដែល ។

ពួក​គាត់​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម ម្ចាស់​ស្តង់​អាច​លក់​បាន​ជាង​២​បាត​(​ប្រាក់​ថៃ​) ជាង​២០០​រៀល រីឯ​ចំណិត​ដំឡូង​មី​ស្ងួត​ថៅកែ​អាច​លក់​បាន​១​គីឡូក្រាម​៥.៨ ទៅ​៥.៩​បាត (​ប្រាក់​ថៃ​) ជាង​៦០០​រៀល ដែល​តម្លៃ​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត ។

តែ​ទោះបីជា​តម្លៃ​ឈ្នួល​កាប់​ចិញ្ច្រាំ​មិន​មានការ​ឡើងថ្លៃ​បន្ថែម​ទៀត ក៏​ពួក​គាត់​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បាន​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​មិន​ចង់​ចេញ​ទៅ​រកស៊ី​ធ្វើ​ការងារ​នៅ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ឆ្ងាយ​ពី​ភូមិឋាន​លំបាក​ចេញចូល ជា​ពិសេស ពេល​មាន​ជម្ងឺ​ម្តង​ៗ​ក៏​លំបាក​រក​ពេទ្យ​មើល​ព្យាបាល​ផង​ដែរ ។

ចំណែក​កម្មករ​ចាស់​ៗ​ដទៃ​ទៀត​ជា​ច្រើន​នាក់​បានឱ្យ​ដឹង​ដែរ​ថា ការ​នាំ​គ្នា​ទៅ​ស្នាក់​នៅ​កាប់​ចិ ញ្ច្រាំ​មើមដំឡូង​មី​ក្នុង​ខេត្ត​ប៉ៃលិន​នា​ពេល​នេះ​មានការ​លំបាក​បន្តិច​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​ក៏​មាន​ទឹកសន្សើម​ច្រើន សូ​ម្បី​តែ​ក្មេង​តូច​ៗ​ក៏​ពិបាក​ទ្រាំ​បន្តិច​ដែរ លុះដល់​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង ទើប​ពួ ក​គាត់​យក​មែកឈើ​ចង​ដាក់​បាំង​ការពារ​កំ​ដៅ ងាយស្រួល​ក្នុង​បន្ត​កាប់​ចិញ្ច្រាំ​ដំឡូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ