ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ម៉ា​ឡេ​ស៊ី​នៅ​រឹង​មាំ​នៅឡើយ

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ សារព័ត៌មាន Channel NewsAsia បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Lim…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ សារព័ត៌មាន Channel NewsAsia បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Lim Guan Eng របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បង្ហាញ​សូចនាករ​សំខាន់​ៗ​ដែល​បញ្ជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ខ្លួន​នៅ​តែ​រឹង​មាំ​នៅឡើយ បើ​ទោះជា​ប្រទេស​ស្ថិត​ក្រោម​រដ្ឋាភិបាល Pakatan Harapan ពិតមែន​ក្តី ។

ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​ដល់់​ទៅ​១៥០%​មក​ស្មើ​១១,៨​ប៊ី​លាន​ដុល្លារ​កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​២០១៨ ។ លោក​បាន​បន្ត​ថា ការ​នាំ​ចេញ​ក៏​បាន​កើនឡើង​មក​ស្មើ​២៣​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។ អត្រា​អតិផរណា​វិញ​បាន​ធ្លាក់​មក​ត្រឹម​កម្រិត​១,២%​ប៉ុណ្ណោះ កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ ២០១៨ ។

លោក Lim បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖« ពួក​យើង​ត្រូវ​ចង​ចាំ​ថា​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បើ​ធៀប​នឹង​ឧបសគ្គ​ដែល​ម៉ា​ឡេ​ស៊ី​ជួប​ប្រទះ »​។ លោក​បាន​បន្ថែម​ថា ៖« ដូច្នេះ ពួក​យើង​គិត​ថា​ប្រសិនបើ​ប្រជាជន​រួបរួម​គ្នា​មិន​ថា​មានពូជ​សាសន៍ សាសនា ឬ​ស្ថានការណ៍​គ្រួសារ​ណា​ក៏​ដោយ ពួក​យើង​នឹង​ក្លាយជា​ប្រទេស​ដែល​រឹង​មាំ និង​មាន​លំនឹង​ក្នុង​ការ​ឆ្លងកាត់​រាល់​ឧបសគ្គ​សេដ្ឋកិច្ច​នា​ថ្ងៃ​អនាគត »​។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មាន​គោលដៅ​ធ្វើ​ឲ្យ​កម្មវិធី​មួយ​ចំនួន​ដូច​ជា​មូលនិធិ​ការពារ​សុខភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ ។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច Azmin Ali បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ផ្តល់​អាទិភាព​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៩ ។ យោង​តាម​នាយកដ្ឋាន​ស្ថិតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នឹង​លូតលាស់​ឡើង​វិញ​ចាប់ពី​ខែកុម្ភៈ​ដល់​ខែមេសា ឆ្នាំ​២០១៩​នេះ ។

នាយកដ្ឋាន​ខាងលើ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស​ន្ទ​ស្សន៍​នាំមុខ​ដែល​តាមដាន​សកម្ម ភាព​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​ជា​មធ្យម​ប្រមាណ​ពី​៤​ទៅ​៦​ខែ​ខាង​មុខ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​អាច​នឹង​លូតលាស់​ប្រចាំខែ​បាន​១,២% ដែល​ការ​លូតលាស់​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​ការ​នាំ​ចូល​លោហ ធាតុ​តម្លៃ​ខ្ពស់ និង​លោហធាតុ​ផ្សេង​ៗ​ទៀត​ដែល​កើនឡើង​បាន ០,៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ