ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​សម្រេចចិត្ត​ដាក់​រូបសំណាក​អ្វី​នៅឡើយ​នោះ​ទេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ចំណុច​កែង​ច្រមុះជ្រូក​ជាប់​នឹង​របង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ី​ម៉ាក់ ស្ថិត​នៅ​ក្នុងភូមិ​មុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង មក​ដល់​ពេល​នេះ​បាន​កសាង​ប្រមាណ​ជាង​៤០​ភាគរយ​ហើយ ។ យ៉ាងនេះ​ក្តី​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​សម្រេច​ចិត្តនឹង​ដាក់​រូបសំណាក​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ…

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ចំណុច​កែង​ច្រមុះជ្រូក​ជាប់​នឹង​របង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ី​ម៉ាក់ ស្ថិត​នៅ​ក្នុងភូមិ​មុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង មក​ដល់​ពេល​នេះ​បាន​កសាង​ប្រមាណ​ជាង​៤០​ភាគរយ​ហើយ ។

យ៉ាងនេះ​ក្តី​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​សម្រេច​ចិត្តនឹង​ដាក់​រូបសំណាក​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ ។

សូម​រំលឹក​ថា ដើម្បី​អភិវឌ្ឍ​ក្រុង​កំពង់ឆ្នាំង​អោយ​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព​ថែម​ទៀត និង​ដើម្បី​ត្រៀម ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពិធីបុណ្យ​ទន្លេ​ផង​នោះ​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​រៀបចំ​កសាង​សួនច្បារ​ថ្មី​បន្ថែម​មួយ​កន្លែង​ទៀត នៅ​ចំណុច​កែង​ជាប់​របង​ស៊ី​ម៉ាក់​ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​២៤២១៤,៧៣ ម៉ែត្រ​ការេ គឺ​ស្មើនឹង​ជិត​២​ហិ​កតា​កន្លះ ។ ការ​កសាង​សួនច្បារ​ថ្មី​នេះ គឺជា​គម្រោង​កែ​លម្អ​របស់​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ដែល​កសាង​ដោយ​អគ្គនាយកដ្ឋាន​ភ​ស្ត​ភា ហិរញ្ញវត្ថុ ក្រ​សួ​មហាផ្ទៃ ។

សួនច្បារ​ថ្មី​នេះ​មាន​រាង​ត្រីកោណ​មាន​ថ្នល់​កៅស៊ូ​ព័ទ្ធ​ជុំវិញ ។ ជាប់​ថ្នល់​កៅស៊ូ​ពី​ខាងក្នុង​មាន​ថ្នល់​ចាក់​បេតុង​ដែល​ជា​កន្លែង​សម្រាប់​ចត​រថយន្ត និង​បន្ទាប់​មក​ទៀត គឺ​ថ្ម​ម៉ា​ប​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ហាត់ប្រាណ និង​ដើរ​កម្សាន្ត​ផង​ដែរ ។

មក​ដល់​ពេល​នេះ​ការ​កសាង​ផ្នែក​ខាងក្នុង​សួន​បាន​ដាំ​ដើមឈើ និង​ដាំ​ដើម​ផ្កា និង​ចាប់ផ្តើម​ដាំ​ស្មៅ​ជា​បណ្តើ​រហើយ ។ ចំណែក​នៅ​ចំណុចកណ្ដាល​នៃ​សួន​ក៏​បាន​កសាង​បុស្បុក​យ៉ាង​ធំ​ក៏​ជិត​រួចរាល់​ដែរ ។ ប៉ុន្តែ​ការ​ដាក់​រូបសំណាក​អ្វី​អោយ​ពិតប្រាកដ​នៅ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ ។ នេះ​បើ​តាម​ប្រសាសន៍ របស់​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​កាល ពី​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩​នេះ ។

តាម​គម្រោង​នឹង​កសាង​ប៉ុស្តិ៍​សន្តិសុខ​១​កន្លែង​សម្រាប់​ការ​យាមកាម​ការពារ​សន្តិសុខ​ផ្សេង​ៗ និង​ការពារ​សត្វពាហនៈ​ចូល​ក្នុង​សួន​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​នឹង​កសាង​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ផង​ដែរ ។ ការ​កសាង​សួនច្បារ​ថ្មី​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​តែ​ធ្វើ​អោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​ទៅ​វិញ​ទេ ព្រោះ​ពេល​នេះ​ដី​នៅ​ទីនោះ​បាន​ឡើងថ្លៃ ហើយ​និង​មាន​ខ្លះ​កំពុង​ឆ្លៀតឱកាស​ដី​បាន​ថ្លៃ បាន​ចាក់​ដី​ពុះ​ឡូ​លក់​ទៀត​ផង ។

សូម​បញ្ជាក់​ដែរ​ថា ក្រៅពី​ធ្វើ​សួន និង​ធ្វើ​ផ្លូវ​ជុំវិញ​សួនច្បារ​ខាងលើ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​ចូល​ពី​ចំណុច​ខាងត្បូង​សួន​មួយ​កន្លែង​ព័ទ្ធ​ឡើង​មក​ខាងកើត​សួន​ផង​ដែរ​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញចូល​នឹង​ទៅ​កម្សាន្ត​សួនច្បារ​ថ្មី​នេះ​បាន​ស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ