ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ចូល​ឆ្នាំ​២០១៩​ខេត្ត​ព្រះ​សីហ​នុ​បើក​ទំព័រ​សករាជ​ថ្មី​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរណ៍

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​រាប់​ម៉ឺន​នាក់​បាន​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី​០៣ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩​នេះ​ដែល​សបញ្ជាក់​អោយ​ឃើញ​ថា ខេត្ត​ព្រះ​សីហ​នុ​បាន​ចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរណ៍ បន្ទាប់​ពី​ខេត្ត​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​កន្លង​មកនេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​រាប់​ម៉ឺន​នាក់​បាន​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី​០៣ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩​នេះ​ដែល​សបញ្ជាក់​អោយ​ឃើញ​ថា ខេត្ត​ព្រះ​សីហ​នុ​បាន​ចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរណ៍ បន្ទាប់​ពី​ខេត្ត​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​កន្លង​មកនេះ ។

លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​បញ្ជាក់​នៅ​យប់ ថ្ងៃ​ទី​៣១​នេះ​ថា សម្រាប់​រយៈពេល​០៣​ថ្ងៃ​មកនេះ​គេ​សង្កេត​ឃើញ​ថា បើ​ទោះបីជា​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​យ៉ាងណា​ក្តី ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣១​នេះ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​រាប់​ម៉ឺន​នាក់​បាន​សម្រុក​មក​កម្សាន្ត​នៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា​យ៉ាងច្រើន​កុះករ ជា​ពិសេស​នៅ​តាម​តំបន់ឆ្នេរ និង​កោះ​នានា ជាក់ស្តែង​នៅ​ចំនុច​ឆ្នេរ​អូ​ឈើទាល​ឆ្នេរ​អា​រី​ស្តុ​ន ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូ​ត្រេះ រហូត​ដល់​ឆ្នេរ​ព្រែក​ត្រែង ជា​ពិសេស​នៅ​យប់​ថ្ងៃ​ទី​៣១​នេះ​តែ​ម្តង ភ្ញៀវ​ទេសចរណ៍​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​តាម​តំបន់ឆ្នេរ​ខាង​យ៉ាងច្រើន មិន​នឹក​ស្មាន​ដល់​ស្ទើរតែ​រក​កន្លែង​អង្គុយ​ពុំ​ឃើញ ។

លោក​បន្ត​ថា សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​២០១៨-២០១៩​នេះ បើ​យោង​តាម​ស្ថិតិ​បឋម​មាន​ចំនួន​ប្រហាក់ប្រហែល ឆ្នាំ​២០១៧ គឺ​ក្នុង​ចន្លោះ​២២​ម៉ឺន ទៅ​២៣​ម៉ឺន​នាក់​កើនឡើង​ចន្លោះ ២% បើ​ទោះបីជា​ភ្ញៀវ​ជាតិ​ថយ​ចុះ​ចន្លោះ​១៧% ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​ចន្លោះ​១៦% ។

តាម​រយៈ​ទូរលេខ​បឋម​នេះ​ផង​ដែរ យើង​អាច​ចាត់​ទុក​ថា មាន​ភាពល្អ​ប្រសើរ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ​នានា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ព្រោះ​បច្ចុប្បន្ន​ទាំង​បញ្ហា​សន្តិសុខ អនាម័យ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បញ្ហា​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​ម្ហូបអាហារ ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជា​បណ្តើរ​ៗ​ហើយ​ពុំ​មាន​បញ្ហា​ដូច​កាលពី​រដូវវស្សា​នោះ​ទេ ហើយ​ទាំង​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​កំពុង​បន្ត​ការ​ខិតខំ​កែ​លម្អរ​បន្ថែម​ទៀត​នូវ​ចំណុច​អវិជ្ជមាន​ក៏​ដូច​ជា បញ្ហា​ប្រឈម​កន្លង​មក ។ ដូចនេះ​សម្រាប់​ពិធីបុណ្យ​នានា ជា​ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម នា​ពេល​ខាង​មុខ​នេះ បញ្ហា​ប្រឈម​កន្លង​មក​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ជោគជ័យ ហើយ​ខេត្ត​ព្រះ​សីហ​នុ​នឹង​បង្ហាញ​ស្នាមញញឹម ភាព​ស្រស់បំព្រង​ពោ​ពេញ​ទៅ​ដោយ​សម្រស់​ធម្មជាតិ​លាយ​លំ​ទៅ​ដោយ​ភាព​ស៊ី​វិ​ល័យ​រំលេច​ដោយ​អាគារ​ខ្ពស់​ៗ សាកស​ម្យ​ជាតា​រា​រះ​នា​ទិស​នារ​តី ។

ដោយឡែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​រយៈពេល​០៣​ថ្ងៃ ២៩-៣១​នេះ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ គឺ​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត និង​លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព បង្ការ និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​បាន​រៀបចំ​ផែន​ការណ៍​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ប្រសើរ​ទាំង​នៅ​លើគោក និង នៅ​លើ​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ