ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បញ្ចូល​សំឡេង​ភាពយន្ត​គំនូ​ជី​វច​ល​ស្លា.ប់ ទស្សនិកជន​ទូ​ទាំង​ពិភពលោក​សោកស្តាយ

5 ឆ្នាំ មុន

លោកស្រី​Toshiko Fujita អ្នក​បញ្ចូល​សំឡេង​ក្នុង​ភាពយន្ត​គំនូ​ជី​វច​ល​ដ៏​ល្បី​របស់​ជប៉ុន បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​អាយុ​៦៨​ឆ្នាំ ក្រោយ​ពី​បាន​ព្យាបាល និង​តស៊ូ​លើ​ការ​កើត​មហារីក​សុដន់​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ ។ ទស្ស​និ​ជន​គ្រប់​នៅ​ទូ​ទាំង​ពិភពលោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​កាន់ទុក្ខ និង​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​លោកស្រី​Toshiko Fujita…

លោកស្រី​Toshiko Fujita អ្នក​បញ្ចូល​សំឡេង​ក្នុង​ភាពយន្ត​គំនូ​ជី​វច​ល​ដ៏​ល្បី​របស់​ជប៉ុន បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​អាយុ​៦៨​ឆ្នាំ ក្រោយ​ពី​បាន​ព្យាបាល និង​តស៊ូ​លើ​ការ​កើត​មហារីក​សុដន់​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ ។ ទស្ស​និ​ជន​គ្រប់​នៅ​ទូ​ទាំង​ពិភពលោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​កាន់ទុក្ខ និង​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​លោកស្រី​Toshiko Fujita ។

ក្រុមហ៊ុន​របស់​លោកស្រី​Toshiko Fujita បាន​ប្រកាស​ឲ្យ​ដឹង​ថា​Toshiko Fujita បាន​ស្លាប់​យ៉ាង​ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ​២០១៨ ក្រោយ​ពី​ចូល​ព្យាបាល​ជំងឺមហារីក​សុដន់​អស់​រយៈពេល​ជា​ច្រើន​ខែ ហើយ​ការ​លាចាក​របស់​លោកស្រី​ធ្វើ​ឲ្យ​រឿង​គំនូ​ជី​វច​ល​«Anime» និង​ការ​បញ្ចូល​សំឡេង​របស់​ជប៉ុន​បាន​បាត់បង់​បុគ្គល​ដ៏​សំខាន់ ។

លោកស្រី​Toshiko Fujita មាន​ស្នាដៃ​ក្នុង​ការ​បញ្ចូល​សំឡេង​រឿង​«Anime» និង​ភាពយន្ត​គំនូ​ជី​វច​ល​ដ៏​ល្បី​របស់​ជប៉ុន​ជា​ច្រើន​រឿង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ