ខេត្ត​ជាប់មាត់​សមុទ្រ​រៀបចំ​ប្រណាំងទូក​ផ្កាចារ​មនុស្ស​ចូលរួម​យ៉ាង​កុះករ


ខេត្ត​កែប ៖ លោក សោម វិចិត្រ អភិបាលរង​ខេត្ត​កែប​បាន​មាន​ន្រ​សាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​31 ខែធ្នូ ឆ្នាំ​២០១៨ ថា​រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ប្រណាំងទូក​ប្រភេទ​ទូកផ្កាចារ​ចំនួន​ទូក​52 មក​ពី​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប ។

លោក​បន្ត​ថា ការ​ប្រណាំង​ទូកផ្កាចា​សមុទ្រ​នៅ​ខេត្ត​កែប​នេះ​ជា​លើក​ទី​10​ហើយ តែ​នៅ​ឆ្នាំ​2018​ឆ្លង​ចូល​ឆ្នាំ​2019​នេះ​មាន​ទូក​ប្រភេទ​ផ្កាចារ​ចំនួន​52​ទូក​បាន​ធ្វើការ​ប្រណាំង និង​មាន​កីឡាក​កីឡា​ការ​នី​ចំនួន​303​នាក់ ។

លោក​អភិបាលរង​ខេត្ត​កែប​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​ការ​ប្រណាំងទូក​ថា ការ​ប្រណាំងទូក​នេះ​មាន​ចម្ងាយ​500​ម៉ែត្រ ហើយ​ទូក​ដែល​បាន​ទទួល​ជ័យ​លា​ភី​លេខ​1​នោះ​មាន​ចំនួន​26​ទូក និង​ទូក​ទទួល​ជ័យ​លា​ភី​លេខ​2​មាន​ចំនួន​13​ទូក និង​ទូក​ទទួល​បាន​ជ័យ​លា​ភី​លេខ​3​មាន​ចំនួន​14​ទូក ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា ការ​ប្រណាំងទូក​ផ្កា​នៅ​សមុទ្រ​ខេត្ត​កែប​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​មួយ​អបអ​សាទរ​ខួប​លើក​ទី​40 និង​ទិវា​បុណ្យ​ជាតិ​ជ័យ​ជំនះ 7 មក​រា 1979- 7 មក​រា 2019 និង​ខួប​20​ឆ្នាំ​នៃ​ការ​បញ្ចា​ប់​សង្គ្រាមស៊ីវិល​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ