ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ត្រូវរ៉ូវ​គ្នា​អស់ហើយ​…​ឯកជន​កាយ​ភ្នំ​យក​ទៅ​ណា?

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ កោះសន្តិភាព​យើង ​បាន​ធ្វើការ​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ​អំពី​សកម្មភាព​ឈ្មួញ​បាន​ជីក​កកាយ​ដី ថ្ម ភ្នំទទារ ​នៅ​ស្រុក​បាទី​ស្ទើ​រ​តែ​រលាយ​ទៅ​ហើយ ដោយ​មានការ​ឃុបឃិត​គ្នា​ជាមួយ​​អាជ្ញាធ​ស្រុក ខេត្ត​ជា​អ្នក​បើកដៃ​អោយ​ឈ្មួញ​ទន្ទឹម​នឹង​ជីក​កកាយ​ដី​ភ្នំ​នៅ​ស្រុក​បាទី​នោះ​…

ខេត្ត​តាកែវ ៖ កោះសន្តិភាព​យើង ​បាន​ធ្វើការ​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ​អំពី​សកម្មភាព​ឈ្មួញ​បាន​ជីក​កកាយ​ដី ថ្ម ភ្នំទទារ ​នៅ​ស្រុក​បាទី​ស្ទើ​រ​តែ​រលាយ​ទៅ​ហើយ ដោយ​មានការ​ឃុបឃិត​គ្នា​ជាមួយ​​អាជ្ញាធ​ស្រុក ខេត្ត​ជា​អ្នក​បើកដៃ​អោយ​ឈ្មួញ​ទន្ទឹម​នឹង​ជីក​កកាយ​ដី​ភ្នំ​នៅ​ស្រុក​បាទី​នោះ​ កោះសន្តិភាព​យើង​បាន​ចុះ​មក​ដល់​ភ្នំ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​គោក​គ្រោះ​ ឃុំ​គោក​ព្រេច ​ស្រុក​គី​រី​វង់ ​ខេត្តតាកែវ​ ។

ប្រភព​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោក​ព្រេចបានឱ្យ​ដឹង​ថា ​ភ្នំ​ដែល​ត្រូវ​ឈ្មួញ​ជីក​កកាយ​ដី និង​ថ្មភ្នំ​ស្ទើ​តែ​រលាយ​នេះ ​មានឈ្មោះ​គោក​គ្រោះ​ ដែល​មាន​ឈ្មួញ​ឈ្មោះ​ណា​ក់ បាន​ដឹក​គ្រឿងចក្រ​​មក​ជីក​កកាយ​ដី​ និង​ថ្មយក​ទៅ​លក់​យ៉ាង​គ​ក្រឹក​គគ្រេង ​ធ្វើ​ឱ្យ​ដី​ហុយ​ពេញ​ភូមិ​ និង​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង ។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា​ ចំពោះ​មេ​ឈ្មួញ​ឈ្មោះ​ណា​ក់ នេះ​បើសិនជា​មិន​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​មន្ទី​ជំនាញ និង​អាជ្ញាធ​ស្រុក​ខេត្ត​ទេ​នោះ​ គឺ​ឈ្មោះ​ណា​ក់​នេះ​ មិន​អាច​ហាន​យក​គ្រឿងចក្រ​មក​ជីក​កកាយ​ដី ថ្មភ្នំ​គោក​គ្រោះ​យក​ទៅ​លក់​ស្ទើ​តែ​រលាយ​បាន​ទេ​ពិបាក​ណាស់​ បច្ចុប្បន្ន​នេះ​ម្នាក់​ៗ​​គិត​ប្រ​យោ​ជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ ព្រោះ​ការ​ជីក​កកាយ​យក​ដី ថ្ម ភ្នំ​លក់ ​របស់​ឈ្មួញ​ឈ្មោះ​ណា​ក់​ គឺ​ខុសច្បាប់​ទាំងស្រុង​ដោយ​គ្រាន់​ត្រូវរ៉ូវ​គ្នា​ជាមួយ​​ចៅហ្វាយស្រុក​គី​រី​វង់​ ពិសេស​អា​ជ្ញ​ធ​ខេត្ត​តែ​ម្តង ​ទើប​ឈ្មោះ​ណា​ក់​នេះ​ ហ៊ាន​ជីក​កកាយ​ដី ថ្ម ភ្នំ​ស្ទើរ​លាយ ​ដោយ​មិនខ្លាច​នរណា​សោះ​នោះ ។

លោក​ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​ បាន​ធ្លាប់​ប្រាប់​កោះសន្តិភាព​យើង​ហើយ​ថា ​ចំពោះ​ការ​ជីក​កកាយ​ដី ថ្ម ភ្នំ ជីកដី​យក​លក់ និង​ការដ្ឋាន​បូម​ខ្សាច់​នោះ​ គាត់​លែង​មាន​សិទ្ធ​ិគ្រប់គ្រង​ទៅ​ហើយ ​គឺ​ចូល​ក្នុង​ច្រក​ចេញចូល​របស់​សាលាខេត្ត​ ជា​អ្នកគ្រប់គ្រង​តាំងពី​ឆ្នាំ​២០១៧​មក ​ហើយ​មុន​ឆ្នាំ​២០១៧​ លោក​ជា​អ្នក​គ្រប់គ្រង​។

តែ​ចំពោះ​ករណី​ឈ្មួញ​ណា​ក់ ជីក​កកាយ​ដី ថ្ម ភ្នំ គោក​គ្រោះ ស្ទើ​តែ​រលាយ​នេះ កោះសន្តិភាព​យើង​មិន​អាច​សុំ​ការ​បំ​ភ្លី​ពី​លោក​ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​បាន​ទេ​ ដោយ​ខ​ល​ទូរ​សព្ទ័​ចូល​ហើយ​លោក​មិន​លើក ។ ចំណែក​លោក​ឃុ​ត ប៊ុ​ន​ធឿ​ន ប្រធាន​ច្រកចេញ ចូល​តែ​មួយ​របស់​សាលាខេត្ត​តាកែវ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​យើង​តាម​ទូរ​សព្ទ័​ថា​ភ្នំ​ដែល​កំពង់​ជីក​កកាយ​នេះ​គឺ​គេ​យក​ដី​មក​ធ្វើ​ផ្លូវ​តាម​ឃុំ​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​ធ្វើ​ផ្លូវ​តាម​ឃុំ​បាន​ព្រោះ​បើ​មិន​ជីក​កកាយ​យក​ដី​ភ្នំ​យក​ទៅ​ធ្វើ​ផ្លូវ​ទេ​បាន​ដី​ពី​ណា​មក​ធ្វើ​ផ្លូវ​នោះ ។

លោក​ប្រធាន​ច្រក​បាន​បន្ត​ទៀត​ថា​ចំពោះ​រឿង​ក្រុមហ៊ុន​ដែល​មក​សុំ​អាជ្ញា​ប​ណ្ណ័​ជីករណ្តៅ​ដី ឬ​កា​ដ្ឋា​ន​បូម​ខ្សាច់​នោះ​គឺ​ក្រុមហ៊ុន​គេ​មក​សុំ​ច្បាប់​ពី​ច្រក​រួច​ច្រក​ក៏​រុញ​ទៅ​អោយ​មន្ទី​ជំនាញ​ជា​អ្នក​ពិនិត្យ​នឹង​ចុះ​ផ្លា​ល់​ពិនិត្យ​ដល់ទី​តាំង​តែ​ម្តង​ហើយ​ផុត​ឆ្នាំ​២០១៨​នេះ​មាន​ក្រុមហ៊ុន​ភាគច្រើន​បាន​ផុត​អា​ជ្ញ​ប​ណ្ណ័​ហើយ​ក្រុមហ៊ុន​នឹង​មក​សុំ​អា​ជ្ញ​ប​ណ្ណ័​ពី​ច្រក​ចេញចូល​តែ​មួយ​របស់​សាលាខេត្ត​ដើម្បី​បន្ត​អាជីវកម្ម​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ