សហរដ្ឋអាមេរិក-អីុស្រាអែល ៖ កាលពីពាក់កណ្ដាលយប់ថ្ងៃទី៣១ឆ្នូ សហរដ្ឋអាមេរិកនិងអីុស្រាអែលបានចុះហត្ថលេខាលើការដកខ្លួនថយរបស់ពួកគេចាកចេញ ពីអង្គការយូណេស្កូ។
ប្រទេសទាំង២បានអនុវត្តការសម្រេចចិត្តមួយប្រកាស កាលពីខែតុលាឆ្នាំ២០១៧ជាការឆ្លើយតបចំពោះសេចក្ដីសម្រេចចិត្តជាច្រើន របស់អង្គការនោះដែលប្រទេសទាំង២យល់ថាប្រឆាំងអីុស្រាអែល។ យូណេស្កូសម្ដែងការសោកស្ដាយ ចំពោះការដកខ្លួនថយរបស់ប្រទេសទាំង២ តែនិយាយសម្រាលពីផលប៉ះពាល់។ នេះជាលើកទី២ដែលសហរដ្ឋអាមេរិកចាកចេញពីអង្គការនោះ។
អាមេរិកធ្លាប់ប្រកាសចាប់តាំងពីខែកក្កដាឆ្នាំ២០១៧មក ពិនិត្យទំនាក់ទំនងរបស់ខ្លួនជាមួយយូណេស្កូ ក្រោយការសម្រេចប្រកាសទីក្រុងហេប្រោនចាស់នៅតំបន់ស៊ីសហ្ស៊កដានីដែលអីុស្រាអែលកាន់កាប់ ជាតំបន់ការពារនៃបេតិកភ័ណ្ឌពិភពលោក។
ប៉ុន្មានខែក្រោយមកគឺកាលពីខែតុលាកន្លងទៅ អាមេរិកប្រកាសជាផ្លូវការពីការចាកចេញ ជាការសម្រេចមួយដែលក្រសួងការបរទេសអាមេរិកនិយាយថាមកពីការមើលស្រាល។ ចំណែកអីុស្រាយវិញក៏សម្រេចចាកចេញពីអង្គការនេះដែរ ដោយនាយករដ្ឋមន្ត្រីអីុស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូចាត់ទុកថា ជាឆាកគ្មានអីច្បាស់លាស់មួយ និងកែប្រែប្រវត្តិសាស្ត្រជាជាងថែរក្សា៕
ចែករំលែកព័តមាននេះ