ខណៈពេលដែលស្ត្រីគ្រប់គ្នាតែងតែចង់ឲ្យការមករដូវខែរបស់ខ្លួនកើតឡើងជារៀងរាល់ខែនោះទៀងទាត់ តែបែរជាមិនដឹងថាគួរធ្វើដូចម្តេចទៅវិញ ។ ដូច្នេះជំនួសឲ្យការប្រើប្រាស់ថ្នាំលេបដើម្បីព្យាបាលការមករដូវទៀងទាត់ មកសាកល្បងវិធីពីរយ៉ាងខាងក្រោមនេះសិនទៅ ព្រោះវាគឺជារឿងធម្មជាតិសុទ្ធសាធ ។
១-បន្ថយអារម្មណ៍តានតឹង និងលុបបំបាត់ស្ត្រេស ៖ ស្ត្រេគឺជាមូលហេតុដ៏ធំមួយដែលនាំឲ្យស្ត្រីមិនមករដូវ ។ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ស្ត្រេសពិតជាផ្តល់ភាពល្អក់កករច្រើនដល់ខ្លួនឯងចេញពីក្នុងមកតែម្តង ។ ការតាំងសមាធិ ការបន្ធូរអារម្មណ៍ និងហាត់ក្បាច់យូហ្គា ច្រើនតែអាចជួយឲ្យអារម្មណ៍ធូរស្រាលបាន ។ ដោយយោងទៅតាមអ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ស្ត្រេស និងការកើនឡើងនៃចំនួនអ័៊រម៉ូន Cortisol ក្នុងខ្លួន វានឹងនាំឲ្យក្រជ្រុះអូវ៉ុល ឬមិនងាយមានកូនបាន ។ ការគ្រប់គ្រងស្ត្រេស និងកាត់បន្ថយវា នឹងទាញពេលវេលានៃការជ្រុះអូវ៉ុលមករកសភាពដើមវិញ ព្រមទាំងមករដូវទៀងទាត់ទៀត ។
២-រួមភេទ ៖ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដើម្បីឲ្យរដូវមកទៀងទាត់នោះគឺការចាប់ដៃគូដើម្បីរួមភេទជាមួយគ្នា ។ មែនហើយ ការធ្វើបែបនេះវានឹងជួយឲ្យសាច់ដុំនៅទ្វារមាសធូរ ដើម្បីបញ្ចេញនូវកោសិកា ងាប់ៗពីក្នុងស្បូនបានអស់ល្អ ។ រឿងនេះមិនប្រាកដថាអញ្ចឹងទាំងអស់ទេ ប៉ុន្តែវាជារឿងល្អដែលគួរសាកល្បង ។
ដូចយើងទាំងអស់គ្នាធ្លាប់ដឹងហើយថា រាងកាយមនុស្សយើង ម្នាក់ៗ សុទ្ធតែមានលក្ខណៈខុសៗគ្នា ដូច្នេះការឆ្លើយតបនឹងវិធីសាស្ត្រខាងលើក៏មានលក្ខណៈ ខុសៗគ្នាដែរ ។ ខណៈពេលដែលគ្មានវិធីសាស្ត្រណាមួយជួយធានាថាមានប្រសិទ្ធភាពមួយរយភាគរយជួយឲ្យរដូវមកទៀងនោះ តែវិធីសាស្ត្រទាំងពីរខាងលើមានសុវត្ថិភាពណាស់ក្នុងការសាកល្បង (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ