ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ថា ហេតុ​អី​មនុស្ស​ទៅ​លេង​ខេត្ត​មណ្ឌលគិរី​ច្រើន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ អាកាសធាតុ នៅ​ក្រុង​សែន​មនោ​រម្យ មាន​សីតុណ្ហភាព​ធ្លាក់​ចុះ​ត្រជាក់​១៩​អង្សា​សេ ទៅ​២១​អង្សា​សេ តាម​តំបន់​ជាក់ស្តែង…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ អាកាសធាតុ នៅ​ក្រុង​សែន​មនោ​រម្យ មាន​សីតុណ្ហភាព​ធ្លាក់​ចុះ​ត្រជាក់​១៩​អង្សា​សេ ទៅ​២១​អង្សា​សេ តាម​តំបន់​ជាក់ស្តែង ដោយឡែក​នៅ​ចំនុច​ភ្នំ​អណ្តូង​ស្នេហ៍​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង សី​តុ​ណ្ហា​ភាព​ចុះ​ត្រឹម​១៧​ទៅ​១៨​អង្សា​សេ​ប៉ុណ្ណោះ ។

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​សម្រុក ធ្វើ​ដំណើរ ឆ្ពោះទៅ​កាន់​ខេត្តមណ្ឌលគិរី ដើម្បី​ជួបជុំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ជាមួយ​ក្រុម​គ្រួសារ​សាច់ ញាតិ​នឹង​មិត្តភក្តិ ខណៈ​អាកាសធាតុ​អំណោយផល​ល្អ ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ ។

ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់​ទឹកដី​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា «​ពេល​យើង​មក​ដល់ទី​នេះ គឺ​មាន​អារម្មណ៍​ថា ខុស​ពី​តំបន់​ធ្លាប់​រស់នៅ​ឆ្ងាយ​ណាស់​…​នៅ​ទី​នេះ​ពេញ​ទៅ​ដោយ​ភ្នំ​តូច​ធំ​រាប់​មិន​អស់ មើល​ដាច់ កន្ទុយភ្នែក​…​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ព្រៃឈើ​ខៀវស្រងាត់ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ថ្លា​ណាស់​…» ។

ភ្ញៀវ​ទេសចរ​បន្ត​ថា​«​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បំភ្លេច​មិន​បាន​នោះ គឺ​អាកាសធាតុ​ដ៏​ត្រជាក់ ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​កាន់ តែ​សប្បាយ ព្រោះ​បាន​សាក​នូវ​ខ្យល់ជំនោរ​ដ៏​ប្លែក​ដែល​ខេត្ត​ដទៃ​មិន​មាន​ដូច​…​ហើយ​នៅ​យប់​ឆ្លង​ឆ្នាំ​យើង​បាន​បង្កាត់​ភ្លក់​ភ្លើង ដើម្បី​កម្តៅ​ខ្លួន ត្រៀម​រាប់​ថយក្រោយ​ឆ្លង​ចូល​ឆ្នាំ​២០១៩​ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​រីករាយ​» ។

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ផ្តាំផ្ញើ​ដល់​អ្នក​ទេសចរណ៍​ដែល​កំពុង​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ជា​ពិសេស​គ្រួសារ​ដែរ​មានកូន​តូច​ៗ ត្រូវ​រក​ខោអាវ​ក្រាស់​ៗ​ពាក់​ឲ្យ​ពួក​គេ ជៀសវាង​កើត​ជំងឺ​ផ្តាសាយ​ឬ​ជំងឺ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ