ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​៤​នាក់​ទៀត​ហើយកំពូលសំងំផ្ទះ​សំណាក់​(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​៣១​ខែ​នេះ ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ជា​បក្សពួក​ក្រុម​ចោរឆក់​ទូរស័ព្ទ​កាលពី​យប់មិញ​ចំនួន​៤​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរ​បាក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បន្ត​ធ្វើការ​ឃាត់​ប់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​៣១​ខែ​នេះ ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ជា​បក្សពួក​ក្រុម​ចោរឆក់​ទូរស័ព្ទ​កាលពី​យប់មិញ​ចំនួន​៤​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរ​បាក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បន្ត​ធ្វើការ​ឃាត់​ប់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ខាងលើ​នោះ​រួម​មាន​ទី​១-​ឈ្មោះ សំ​ម៉ា​ប់ អាយុ​២១ ឆ្នាំ មុខរបរ​កម្ម​សំណង់ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល ។ ទី​២- ឈ្មោះ អាន មេ​សា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៣- ឈ្មោះ គិ​ម ណា​វុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ។​ទី​៤ – ឈ្មោះ កែវ សុខ​វ​ណ្ណះ ហៅ​ប៉ាវ អាយុ​១៩​ឆ្នាំ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បញ្ជាក់​៖ ជនសង្ស័យ​៤​នាក់​ចាប់​បាន​កាលពី​យប់មិញ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់ ហើយរ​ត់ទៅ​ផ្ទះសំណាក់​មួយទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​សំណាក់ ផៃ សុខុម ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


គួររំលឹក៖ គ្រាន់តែ​ឲ្យ​សញ្ញា​ភ្លាម​ដឹង​ភ្លែត​…​សម្រុក​ផ្ទះសំណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ