ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​១០​រូប​ដែល​អវត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup

13 ឆ្នាំ មុន

ខាងក្រោម​នេះ​គឺជា​កំពូល​កីឡាករ​១០​រូប ដែល​ត្រូវ​អវត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង ដោយ​ហេតុផល​ផ្សេង​ៗ​ដូច​ជា​បញ្ហា របួស អាយុ​ច្រើន និង​ការ​មិន​ពេញចិត្ដ​របស់ គ្រូបង្វឹក ៖១-​កីឡាករ​ម៉ៃ​ឃើ​ល បា​ឡាក់ តូ​នាទី​ជា កីឡាករ​ខ្សែបំរើ​ក្នុង​ក្រុម​ជំរើសជាតិ​អា​ល្លឺ​ម៉​ង់ ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ ចំនួន​៩៨​ដង ស៊ុត​បាល់​បាន​៤២​គ្រាប់

ខាងក្រោម​នេះ​គឺជា​កំពូល​កីឡាករ​១០​រូប ដែល​ត្រូវ​អវត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង ដោយ​ហេតុផល​ផ្សេង​ៗ​ដូច​ជា​បញ្ហា របួស អាយុ​ច្រើន និង​ការ​មិន​ពេញចិត្ដ​របស់ គ្រូបង្វឹក ៖
១-​កីឡាករ​ម៉ៃ​ឃើ​ល បា​ឡាក់ តូ​នាទី​ជា កីឡាករ​ខ្សែបំរើ​ក្នុង​ក្រុម​ជំរើសជាតិ​អា​ល្លឺ​ម៉​ង់ ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ ចំនួន​៩៨​ដង ស៊ុត​បាល់​បាន​៤២​គ្រាប់ ។
២-​កីឡាករ​ដេ​វី​ដ បេ​ក​ខាំ តួនាទី​ជា​កីឡា ករ​ខ្សែបំរើ​ក្នុង​ក្រុម​ជំរើសជាតិ​អង់គ្លេស ធ្លាប់ បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ​ចំនួន ១១៥​ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​១៧​គ្រាប់​។
៣-​កីឡាករ​ម៉ៃ​ឃើ​ល អូ​វិ​ន តួនាទី​ជា កីឡាករ​ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជំរើសជាតិ​អង់ គ្លេ​ស ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើស ជាតិ​ចំនួន​៨៩​ដង ស៊ុត​បាល់ប​ញ្ជូ​ល​ទី​បាន​៤០ គ្រាប់ ។
៤-​កីឡាករ​ម៉ៃ​ឃើ​ល អែ​ស​សៀន តួនាទី ជា​កីឡាករ​ខ្សែបំរើ​ក្នុង​ក្រុម​ជំរើសជាតិ​ហ្គាណា ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើស ជាតិ​ចំនួន​៥១​ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​៩ គ្រាប់ ។
៥-​កីឡាករ​រ៉េ​នី អ៊ែ​ត​ល័​រ តួនាទី​ជា​កីឡា ករ​អ្នកចាំទី​ក្នុង​ក្រុម​ជំរើសជាតិ​អា​ល្លឺ​ម៉​ង់ ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ ចំនួន​៩​លើក ។
៦-​កីឡាករ​តូ​ទី តួនាទី​ជា​កីឡាករ​ខ្សែបំរើ ក្នុង​ក្រុម​ជំរើសជាតិ​អ៊ី​តា​លី ធ្លាប់​បាន​បង្ហាញ វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ​ចំនួន​៥៨​ដង ស៊ុត បាល់​បញ្ចូល​ទី​បាន​៩​គ្រាប់ ។
៧-​កីឡាករ​រ៉ូ​ណា​ល់​ដូ តួនាទី​ជា​កីឡាករ ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល ធ្លាប់បាន​បង្ហាញ​វត្ដ​ឱ្យ​ក្រុម​ជំរើសជាតិ​ចំនួន​៩៧ ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​៦២​គ្រាប់ ។
៨-​កីឡាករ​វ៉ា​ន់​នី ស្ទ័​រ​រ៉​យ តួនាទី​ជា​កីឡា ករ​ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជំរើសជាតិ​ហុ​ល្លង់ ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ ចំនួន​៦៤​ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣៣ គ្រាប់​។
៩-​កីឡាករ​លូ​កា​តូ​នី តួនាទី​ជា​កីឡាករ ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជំរើសជាតិ​អ៊ី​តា​លី ធ្លាប់បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ​ចំនួន ៤៧​ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​១៦​គ្រាប់ ។
១០-​កីឡាករ​រ៉ូ​ណា​ល់​ឌី​ញ៉ូ តួនាទី​ជា​កីឡាករ​ខ្សែបំរើ​ក្នុង​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល ធ្លាប់បាន​បង្ហាញ​វត្ដមាន​ឱ្យ​ក្រុម​ជំរើសជាតិ​ចំនួន ៨៧​ដង ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣២​គ្រាប់ ។