ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​ទេ​…​ស៊ីដាច់​ប្រាក់​ជាង​៩​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ធ្នូ កម្លាំងសមត្ថ​កិច្ចការិល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ​បានចាប់បញ្ជូនខ្លួនស្រ្តីមេតុងទីនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធពីបទ.ឆបោក លើទឹកប្រាក់ប្រមាណជាង៩ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីមេតុងទីនម្នាក់​ខាងលើ​ឈ្មោះ…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ធ្នូ កម្លាំងសមត្ថ​កិច្ចការិល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ​បានចាប់បញ្ជូនខ្លួនស្រ្តីមេតុងទីនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធពីបទ.ឆបោក លើទឹកប្រាក់ប្រមាណជាង៩ម៉ឺនដុល្លារអាមេរិក ។

ស្ត្រីមេតុងទីនម្នាក់​ខាងលើ​ឈ្មោះ ជួប សៅណា អាយុ៣៩ឆ្នាំ មានទីលំនៅបុរីកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា កន្លងទៅឈ្មោះ ជួប សៅណា បានដើរប្រមូលក្រុមអាជីវករលក់ដូរនៅផ្សារកន្ទោកជាច្រើននាក់ឲ្យលេងតុងទីនជាមួយ ដោយ​ខ្លួនជាអ្នកធ្វើមេ ។

ក្នុងពេលកន្លងទៅ មេតុងទីនរូបនេះ​តែងតែប្រមូលប្រាក់ពីកូនតុងទីនទាំងអស់ សម្រាប់បង់ឲ្យអ្នកដែលដេញបានតាមការកំណត់ លុះមួយរយៈក្រោយនេះ មេតុងទីនបានប្រមូលប្រាក់យកខ្លួនឯង ប្រមាណជាង៩ម៉ឺនដុល្លារអាមេរិក រួចហើយបានប្រកាសរំសាយឈប់លេង ថែមទាំងមិនព្រមបង់ប្រាក់ឲ្យទៅកូនតុងទីន ដែលមិនទាន់បានដេញទៀតផង ទើបអ្នកដែលមិនទាន់ដេញជាច្រើននាក់នាំគ្នាតវ៉ា និងចោទប្រកាន់មេតុងទីនថាជាអំពើឆបោក ម្ល៉ោះ​ហើយបានជាកូនតុងទីនទាំងអស់​ដាក់ពាក្យបណ្ដឹងទៅសមត្ថ​កិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

ប៉ុន្តែមុនកូនតុងទីទៅប្តឹងសមត្ថ​កិច្ច ស្រ្តីជាមេតុងទីនបានវេចលុយ​ជាង៩ម៉ឺ​នដុល្លារអាមេរិកគេចខ្លួនបាត់ទៅហើយដែរ ។

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្តកិច្ចកងរាជអាវុធហត្ថ​បានបើកការស៊ើបអង្កេត​លើសំណុំរឿងនេះ និង​បន្ទាប់មកបានធ្វើរបាយការណ៍​ដាក់ជូនទៅស្ថាប័នអយ្យការ ទើបព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យស្រ្តីមេតុងទីនចូលខ្លួន ។

សំណុំរឿងនេះដំបូងស្ថិតនៅក្នុងចំណាត់ការរបស់លោក សៀង សុខ អតីត​ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោយមកលោក សៀង សុខ ក៏បានផ្ទេរតំណែងទៅជាព្រះរាជអាជ្ញាខេត្តព្រះសីហនុ ស្រ្តីមេតុង ទីន នៅតែមិនបានចូលខ្លួនទៅឆ្លើយបំភ្លឺជូនស្ថាប័នអយ្យការទេ ។

ទោះបីលោក សៀង សុខ ទៅកាន់តំណែងកន្លែងថ្មីក៏ដោយ សំណុំរឿងមេតុងទីនរូបនេះនៅតែ​ដំណើរការ​ទៅមុខជានិច្ច និងធ្វើឲ្យកម្លាំងកងអាវុធ​ហត្ថអនុវត្តតាមដីកាបញ្ជាឲ្យស្ត្រីមេតុងទីន​ចូលខ្លួន ពោល គឺនាំខ្លួនមេតុងទីនតែម្ដងប្រគល់ជូនព្រះរាជអាជ្ញារងថ្មីគឺលោក ផ្លង់ សុផល ដែលទទួលចំណាត់ការបន្តនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ