ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ចង់​ឃើញ​មេដឹកនាំ​គ្រប់​និន្នាការ​ឈប់​ធ្វើ​នយោបាយ​តាម​បែប​អគុណ​ធម៌​ក្នុង ឆ្នាំ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ឆ្នាំ​២០១៩ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​គ្រប់​និន្នាការ​ទាំងអស់​បញ្ឈប់​ធ្វើ​នយោបាយ​តាម​បែប​អគុណ​ធម៌ មិន​ថា​ការ​គំរាមកំហែង ឬ​មួលបង្កាច់​ដោយ​ត្រូវ​បង្វែរ​ក​មធ្យោបាយ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​សុខសាន្ដ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ឆ្នាំ​២០១៩ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​គ្រប់​និន្នាការ​ទាំងអស់​បញ្ឈប់​ធ្វើ​នយោបាយ​តាម​បែប​អគុណ​ធម៌ មិន​ថា​ការ​គំរាមកំហែង ឬ​មួលបង្កាច់​ដោយ​ត្រូវ​បង្វែរ​ក​មធ្យោបាយ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​សុខសាន្ដ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​២០១៨ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៩ លោក​បាន​ជូនពរ​ពលរដ្ឋ​ខ្មែរ និង​ជុំវិញ​ពិភពលោក​ជួប​ប្រទះ​សេចក្តីសុខ និង​វឌ្ឍនភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្ដើម​ពី​ការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ​មិន​យក​ខ្មែរ​ធ្វើ​ជាស​ត្រូវ ។

លោក​បាន​បន្ត​ថា​«​សូម​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​ចាប់ផ្តើម​ពី​មេដឹកនាំ​គ្រប់​និន្នាការ ដើម្បី​ធ្វើ​ជា​គម្រូ​ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​អគុណ​ធម៌​មិន​ថា តាម​រយៈ​ការ​គម្រាមកំហែង ឬ​ការ​មួលបង្កាច់ ហើយ​វិល​ទៅ​រក​មនុស្សធម៌​វិញ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ជា​ពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ ។
លោក​កឹ​ម សុខា បញ្ជាក់​ថា ឆ្នាំ​២០១៩​ស្អែក​នេះ​នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​លប់​បំបាត់​ឲ្យ​អស់​នូវ​ជំងឺ​ពីរ​យ៉ាង​ដែល​កំពុង​រាតត្បាត​ក្នុង​សង្គម​ខ្មែរ​រួម​មាន​ទី​១- ការ​គាបសង្កត់​ជិះជាន់​គំរាមកំហែង ជា​ពិសេស​ដោយ​អំពើ​ហិង្សា និង​ទី​២- ការ​ស្អប់​ឈ្នានីស ជា​ពិសេស​តាម​រូបភាព​លាប​ពណ៌ ជេរ​ប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ ។

ចំណែក​លោក យែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​ណែនាំ​បណ្ដុះបណ្ដាល​អប់រំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​អ្នកដឹកនាំ​គ្រប់​លំដាប់ថ្នាក់ យុវជន ស្ត្រី ស្ដី​ពី​គោលនយោបាយ​ខ្មែរ​តែ​មួយ​ផ្សះផ្សា​ជាតិ​អហិង្សា​មិន​ជេរ​ប្រមាថ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ មិន​គុំកួន​សងសឹក​ខ្មែរ​ជា​ទស្សនៈ​វែង​ឆ្ងាយ ដោយ​ចង់ឱ្យ​សង្គម​ជាតិ​មាន​ខ្មែរ​រួម​សាមគ្គី​គ្នា បម្រើ​ការពារ​កសាង​មាតុភូមិ​កម្ពុជា ។
លោក​បន្ត​ថា លើស​ពី​នោះ​ទៅ​ទៀត​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នីមួយ​ៗ តែងតែ​ធ្វើការ​ជំរុញ​លើកទឹកចិត្ត​កុំឱ្យ​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​រិះគន់​ស្ថាបនា ឬ​បញ្ចេញមតិ ដើម្បី​ឱ្យ​ការងារ​បាន​រីក​ចម្រើន​ដែល​អាច​មាន​ពោរពេញ​ទៅ​ដោយ​គំនិតល្អ​ៗ មានគំនិត​ច្នៃប្រឌិត ហើយ​ហ៊ាន​បង្ហាញ​មក​កាន់​អ្នកដឹកនាំ ។ ពិតជា​ត្រូវការ​ពេលវេលា ដើម្បី​លើកកម្ពស់​នៃ​ការ​តស៊ូ​មតិ​ប្រកបដោយ​សមធម៌ ក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ