ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ខំ​លាក់​ទុក​ហើយ​…​បែរជា​ត្រូវ​អស់​វិញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គំនរ​ឈើ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ដែល​ក្រុម​ឈ្មួញ​បាន​កាប់​បំផ្លាញ​ពី​ក្នុង​ព្រៃ​សហគមន៍​បម្រុង​ទុកជា​របស់​រដ្ឋ​យក​មក​លាក់​ទុក​រាយ​ប៉ាយ​នៅ​ក្បែរ​ព្រៃ និង​ដើម​ស្វាយចន្ទី​ត្រៀម​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។ ប្រតិបត្តិការ​បង្ក្រាប និង​រឹបអូស​ឈើ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ គំនរ​ឈើ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ដែល​ក្រុម​ឈ្មួញ​បាន​កាប់​បំផ្លាញ​ពី​ក្នុង​ព្រៃ​សហគមន៍​បម្រុង​ទុកជា​របស់​រដ្ឋ​យក​មក​លាក់​ទុក​រាយ​ប៉ាយ​នៅ​ក្បែរ​ព្រៃ និង​ដើម​ស្វាយចន្ទី​ត្រៀម​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

ប្រតិបត្តិការ​បង្ក្រាប និង​រឹបអូស​ឈើ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​ស្ថិត​ក្នុងភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​បង្ក្រាប​ក្នុង​នោះ​រួម​មាន​កម្លាំង​អាវុធហត្ថ​ចំនួន​០៨​នាក់ ប៉ូលិស​ចំនួន​១០​នាក់ យោធា​០២​នាក់ រដ្ឋបាល​ព្រៃឈើ​០២​នាក់​បាន​សហការ​ចុះ​បង្ក្រាប​គំនរ​ឈើ​ប្រភេទ​លេខ​១ ស្រឡៅ​គគី និង​សុ​ក្រម បានជា​ច្រើន​កំណាត់​ដែល​មានមុខ​កាត់​ធំ​ៗ ។

ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​រួច​មក​កម្លាំង​សមត្ថ​កិ​ចម្រុះ​ធ្វើការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សន្តិសុខ​លេខ​៧៨៧ ដើម្បី​រង់ចាំ​ធ្វើការ​វាស់វែង​ឱ្យ​ដឹង​ពី​ចំនួន​ឈើ​ទាំងនេះ ។ ឈ្មួញ​ជា​ម្ចាស់​ឈើ​ខាងលើ​នេះ​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ