ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ញាំ​អាហារ​ពេល​ព្រឹក ដូច​បណ្តោយ​ឱ្យ​ខ្លួនឯង​ប្រឈម​នឹង​ការ​កើត​ជំងឺ​កាច​សាហា.វ​ទាំង​៤​នេះ

5 ឆ្នាំ មុន

អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ធ្លាប់​បានឮ​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​បី​ពេល ។ ប៉ុន្ដែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ធ្វើ​ដូចនេះ​បាន ? មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​ពួក​គេ​ក្នុង​ការ​ស្រក​ទម្ងន់ ហើយ​មនុស្ស​ភាគច្រើន​តែងតែ​មើល​រំលង​អាហារ​ពេល​ព្រឹក​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​គេ​។ លទ្ធផល​នៃ​ការ​ស្រក​ទម្ងន់​ដោយ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​គឺ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ហេតុ​អ្វី​បានជា​អ្នក​មិន​គួរ​មើល​រំលង​អាហារ​ពេល​ព្រឹក…

អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ធ្លាប់​បានឮ​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​បី​ពេល ។ ប៉ុន្ដែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ធ្វើ​ដូចនេះ​បាន ?

មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​ពួក​គេ​ក្នុង​ការ​ស្រក​ទម្ងន់ ហើយ​មនុស្ស​ភាគច្រើន​តែងតែ​មើល​រំលង​អាហារ​ពេល​ព្រឹក​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​គេ​។ លទ្ធផល​នៃ​ការ​ស្រក​ទម្ងន់​ដោយ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​គឺ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។

ដូច្នេះ​ហេតុ​អ្វី​បានជា​អ្នក​មិន​គួរ​មើល​រំលង​អាហារ​ពេល​ព្រឹក ? អត្ថបទ​ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់​ចម្បង​នៃ​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​។

១-​មិនល្អ​សម្រាប់​សុខភាព​បេះដូង
អ្នក​ដែល​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​នាំ​ឱ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺលើស​ឈាម ជា​លទ្ធផល​វា​នាំ​ឱ្យ​មានការ​កកឈាម​ក្នុង​សរសៃឈាម​អារ​ទែ ។ ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មានការ​កើនឡើង​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជា​បញ្ហា​សុខភាព​សរសៃឈាម​បេះដូង​រ៉ាំរ៉ៃ រួម​ទាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

២-​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ 
សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ Harvard បាន​សិក្សា​ស្វែងរក​ការ​ទាក់ទង​រវាង​ទម្លាប់​នៃ​ការ​បរិភោគ​អាហារ និង​សុខភាព ។

ស្ត្រី​ចំនួន​៤៦.២៨៩​នាក់​បាន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​ប្រហែល​ប្រាំ​មួយ​ឆ្នាំ ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​​លទ្ធផល ស្ត្រី​ដែល​មាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជាង​ស្ត្រី​ដែល​ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ ។

៣-​ធ្វើ​ឲ្យ​ជ្រុះ​សក់ 
អាហារ​ដែល​មាន​ជាតិ​ប្រូ​តេ​អ៊ី​ន​ទាប​អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​សារធាតុ keratin ដែល​បញ្ចៀស​កំណើន​សក់ និង​បង្ក​ឱ្យ​មានការ​ជ្រុះ​សក់​។ អាហារ​ពេល​ព្រឹក​ដែល​ជា​អាហារ​សំខាន់​ជាងគេ និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ការ​លូតលាស់​ឫស​សក់ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​មាន​សក់​រឹង​មាំ និង​គ្មាន​បញ្ហា​ជ្រុះ​សក់ នោះ អ្នក​គួរតែ​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​សំបូរ​ប្រូ​តេ​អ៊ីន​ប្រចាំ​ថ្ងៃ ។

៤-​ជំងឺមហារីក
ការ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​អាហារ​ពេល​ថ្ងៃ​ច្រើន​ហួសកំណត់​។ ជា​លទ្ធផល​វា​នឹង​បើកផ្លូវ​សម្រាប់​ការ​កើនឡើង​អត្រា​នៃ​ភាពធាត់ ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អង់គ្លេស​រក​ឃើញ​ថា អ្នក​ដែល​មាន​បញ្ហា​លើស​ទម្ងន់ ឬ​ធាត់​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺមហារីក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ