ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងវាយម្ចាស់ផ្ទះ​មិនបាន វាយខ្ទេចកញ្ចក់ទ្វារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​បុរស​ម្នាក់​មើល​មុខ ក្រុម​ជនសង្ស័យ​បាន​លើកគ្នា​ទៅ​តាម​រករឿង និង​វាយ​បែក​កញ្ចក់​ទ្វារ​ចំនួន​៤​ផ្ទាំង រួច​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​បុរស​ម្នាក់​មើល​មុខ ក្រុម​ជនសង្ស័យ​បាន​លើកគ្នា​ទៅ​តាម​រករឿង និង​វាយ​បែក​កញ្ចក់​ទ្វារ​ចំនួន​៤​ផ្ទាំង រួច​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាប់តែ​មក​ដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ត្រូវ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​មុខ​ក្រុម​ជនសង្ស័យ​ខាងលើ​ក៏​ប្តឹង​ប៉ូ​លិ​ស​ឱ្យ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​នាក់ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ឆាយ គឹ​ម​ហុង ភេទ​ប្រុស មុខរបរ​លក់​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​Q៥៥ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ក្រុម​ជនសង្ស័យ​ជា​អ្នកលេង​ប្រចាំ​ភូមិ​មាន​គ្នា​៩​នាក់ តែ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ហេ​ន ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​បី ២- ឈ្មោះ ឈុ​ន វិ​រៈ​ចេ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ និង​៣-​ឈ្មោះ សាន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ដោយសារ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​កូនចៅ​របស់​គាត់ អស់​សាំង គាត់​ក៏​បាន​បណ្តើរ​ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​បេតុង​ក្នុងភូមិ បណ្តាល​ឱ្យគាត់​​ហត់​ហើយ​ហូរ​ញើស​ស្រ​ស្រាក់ លុះដល់​កន្លែង តាប​ប៊ី​យ៊ែ​រ គាត់​ក៏​ចោល​ភ្នែក​មើ​ក​គេ​លេង​បុក​ប៊ី​យ៊ែ​រ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ​ស្រែ​កថា « អ្ហែង​មើល​មុខ​អី » គាត់​ក៏​តប​ទាំង​ងឿងឆ្ងល់​ថា «​មើល​មុខ​ប៉ុណ្ណឹង​មិន​បាន ចឹ​ង​ខុស​ដែរ​» ទើប​ក្រុម​ជនសង្ស័យ​ខាងលើ បញ្ចេញ​ច​រឹក​ក្រេវក្រោធ ហើយ​គាត់​ក៏​បណ្តើរ​រ៉ឺ​ម៉ក​ម៉ូតូ រហូត​ចូល​ក្នុងផ្ទះ បិទទ្វារ​ចាក់សោរ រួច​ជុំ​គ្នា​ហូប​បាយ ។

ស្រាប់តែ​មួយសន្ទុះ​ក្រោយមក បែរជា​ក្រុម​ជនសង្ស័យ​ខាងលើ មាន​គ្នា​ចំនួន​៩​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ទៅ​តាម​ស្រែក​ឡូឡា គំរាម​វាយ តែ​គាត់​នៅ​ក្នុងផ្ទះ​មិន​រវល់​តបត​អ្វី​ឡើយ ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​តាម​វាយ​ខ្លួន​មិន​បាន ខឹង​ក៏​ទៅ​វាយ​ទ្វារ​កញ្ចក់​ផ្ទះ បែក​អស់​ចំនួន​៤​ផ្ទាំង ​រួច​ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់​។

ដោយសារ​ស្គាល់​មុខ និង​ស្គាល់​ផ្ទះ ជន​រង​គ្រោះ​ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស ទើប​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ លេចមុខ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ចូល​ក្នុងភូមិ ជន​រង​គ្រោះ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​អោយ ចុះ​ទៅ​ឃាត់ខ្លួន​បាន​ម្នាក់ រួច​នាំ​ទៅ​សាកសួរ និង​បន្ត​ទៅ​ឃាត់ខ្លួន បក្ខពួក​ចំនួន​២​នាក់​ទៀត ។

ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន បណ្តាល​ឱ្យ​ខូចខាត​របស់ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​បាន​៣​នាក់ សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី ដែល​ផ្អែក​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ដាក់​តម្កល់​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ