ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ទម្លាយ​ថា តំណាងរាស្ត្រ និង​មន្ត្រីឃុំ​អតីត​បក្ស​ប្រឆាំង​ចូលរួម​ជីវភាព​នយោបាយ​ជិត​៣​ពាន់​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ មាន​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្សប្រឆាំង (CNR P)…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ មាន​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្សប្រឆាំង (CNR P) បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជាង​២៦០០ ហើយ អ្នកខ្លះ​ក៏​ទទួល​បាន​ដំណែង និង​អ្វី​ៗ ដែល​ខ្លួន​មាន​ពី​មុន​មក​ផង​ដែរ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ ខណៈ​លោក សម រ​ង្ស៊ី ចេញ​សារ​ជា​បន្តបន្ទាប់​ដោយ​អំពាវនាវ​ឲ្យ​ក្រុមប្រឆាំង​ដែល​គាំទ្រ​លោក និង​ជា​អ្នក​ស្មោះស្ម័គ្រ​របស់​ខ្លួន​កុំ​ទទួលយក​ការ​ផ្តល់​បម្រាម​នយោបាយ​ក្រោយ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី ( ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ ។

លោក សុខ ឥ​សាន នៅ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​សមាសភាព​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្សប្រឆាំង (CNRP) បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) សរុប​មាន​ចំនួន​២៦២២​នាក់ ដែល​ក្នុង​នោះ​មាន​តំណាងរាស្ត្រ​មាន​១​នាក់ បេក្ខជន​២​នាក់​បាន​ទទួល​តំណែង​៣​នាក់ ក្រុមប្រឹក្សា​ខេត្ត​ចំនួន​៧​នាក់ បេក្ខជន​១២​បាន​ទទួល​តំណែង​១៩​នាក់ ក្រុមប្រឹក្សា​ក្រុង​ស្រុក និង​បេក្ខជន​សរុប​ចំនួន​១១៩​នាក់​បាន​ទទួល តំណែង​១១៨​នាក់ និង​ម្នាក់​សុំ​មិន​យក​តំណែង ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​បេក្ខជន​សរុប​ចំនួន ២៤៨៤​នាក់​បាន​ទទួល​តំណែង​២៣៤៦​នាក់ (១៣៨​នាក់​ចូល​លើស​ពី​ចំនួន​អាសន CN RP មាន​តាម​ឃុំ សង្កាត់ ) ។

សូម​ជម្រាប​ផង​ដែរ​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ ដែល​រដ្ឋសភា​គ្រោង​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ដែល​បើកផ្លូវ​ដល់​សមាជិក​ក្រុមប្រឹក្សា ឬ​អ្នក​ដែល​ចង់​ចូលរួម​ជីវភាព​នយោបាយ​ទៅ​គណបក្ស​នយោបាយ​ណាមួយ​មាន​ភាព​ស្រួល ។

ជាង​នេះ​ខ្លឹមសារ​ដែល​នឹង​ត្រូវ​បន្ថែម​ក្នុង​វិសោធនកម្ម​ច្បាប់​នោះ​ក៏​នឹង​បន្ថែមចំនួន​កៅអី​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ក្រុង​ស្រុក​ខណ្ឌ​ឃុំ …​ផង​ដែរ ។ អ្វី​ដែល​សំខាន់​ទាក់ទង​បញ្ហា​នេះ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​កម្មករ​នៅ​ខេត្តកណ្តាល សម្តេច​តេ​ជោ​ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ធានា ចំពោះ​សមាជិក​ក្រុម​ប្រឹ​ក្ស​ឃុំ​សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​មក​រួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជា​ជ​កម្ពុជា​ថា នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​តំណែង​រហូត​ដល់​ចប់​អាណត្តិ​២០២២ ហើយ​ប្រសិនបើ​ធ្វើ​ការងារ​ល្អ ពួក​គេ​អាច​បន្ត​ទៅ​អាណត្តិ​ក្រោយ​ទៀត ។

ជាមួយ​គ្នា​បើ​តាម​ប្រសាសន៍​សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំ​ទៅ​អតីត​សកម្មជន​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ឲ្យ​ខំប្រឹង​រកស៊ី​ប្រសើរ​ជាង​ធ្វើ​សកម្មភាព​ឃោសនា​អស​កុសល​ដែល​មិន​អាច​ទៅ​រួច នេះ ។ សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំ​ទៀត​ថា ខ្មោច​ងាប់​ទៅ​ហើយ មិន​អាច​រស់​ឡើង​វិញ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ