ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​វ័យក្មេង​មួយ​រូប​បង្ហាញ​ពី​ជោគ​ជ័យ​​ក្នុង​មុខ​ជំនួញ​លើ វិស័យ​សំណង់ ដោយ​​ប្រើ​ពេល​តែ​៣​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគ្រិន​វ័យក្មេង​មួយ​រូប​ដែល​ចាប់​មុខ​ជំនួញ​ដំបូង​របស់​ខ្លួន ត្រឹម​អាយុ​តែ​២៥​ឆ្នាំ តែ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នោះ បាន​ចែករំលែក និង​បង្ហាញ​នូវ​យុទ្ធសាស្ត្រ និង​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​សហគ្រិន​រូប​នេះ ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​លើ​ផ្សារ​ដែល​មាន​ប្រកួតប្រជែង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ សហគ្រិន​វ័យក្មេង​មួយ​រូប​ដែល​ចាប់​មុខ​ជំនួញ​ដំបូង​របស់​ខ្លួន ត្រឹម​អាយុ​តែ​២៥​ឆ្នាំ តែ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នោះ បាន​ចែករំលែក និង​បង្ហាញ​នូវ​យុទ្ធសាស្ត្រ និង​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​សហគ្រិន​រូប​នេះ ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​លើ​ផ្សារ​ដែល​មាន​ប្រកួតប្រជែង​ខ្លាំង ។

នា​ឱកាស​ពិធីជប់លៀង​អបអរសាទរ​ប្រចាំឆ្នាំ​នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា លោក គី សូ​ដា​វី​ដ អគ្គនាយក​ក្រុមហ៊ុន C-LIGHT ចែកចាយ​សម្ភារៈ​សន្លឹក ម្នាងសិលា ក្បឿង ដែក និង​សម្ភារៈ​សំណង់​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា និង​ជា​សហគ្រិន​ដែល​វ័យក្មេង​មួយ​រូប​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា លោក​បាន​ចាប់ផ្ដើម​អាជីវកម្ម​មួយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​វិស័យ​ត្រឹមតែ​២៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​លោក​មាន​អាយុកាល​ជាង​៣​ឆ្នាំ​ហើយ និង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន និង​អ្នក​ចែកចាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក គី សូ​ដា​វី​ដ មាន​ប្រសាសន៍​បន្ត​ថា ក្រុមហ៊ុន​ចែកចាយ​គ្រឿងសំណង់​របស់​លោក នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដោត​សំខាន់​ទៅ​លើ​សម្ភារៈ​ម្នាងសិលា និង​គ្រឿង​ពិ​ដាន ដែល​មាន​ដៃគូ​សហការ​ដ៏​ល្អជា​មួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

អគ្គនាយក​ក្រុមហ៊ុន C-LIGHT បញ្ជាក់​បន្ថែម​ថា ៖ « ក្រៅពី​សម្ភារៈ​ម្នាងសិលា និង​គ្រឿង​ពិ​ដាន ក្រុមហ៊ុន​ក៏​មាន​ចែកចាយ​ផលិតផល​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ដែក​បំពង់​ទីប និង​ដែក​ស័ង្កសី​ជាដើម » ។ លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​មកនេះ វិស័យ​សំណង់​មានការ​រីក​ដុះដាល​ខ្លាំង ដែល​ធ្វើ​ឱ្យ​តម្រូវការ​សម្ភារៈ​សំណង់​ក៏​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ ហើយ​វា​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ចាប់​យក​អាជីវកម្ម​នេះ សម្រាប់​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​មិន​បាន​គិត​ថា លោក​នៅ​មាន​វ័យក្មេង​មិន​អាច​ធ្វើ​បាន​នោះ​ទេ សម្រាប់​លើ​យុទ្ធសាស្ត្រ​ទីផ្សា​របស់​ខ្លួន​យ៉ាងណា​ទៅ​វិញ​ទេ ។

ដោយឡែក​សម្រាប់​ថ្ងៃ​អនាគត​ខាង​មុខ​នេះ វិស័យ​សំណង់​នៅ​តែ​មាន​សក្ដានុពល​អភិវឌ្ឍន៍​ខ្លាំង ដូច្នេះ​អាជីវកម្ម​លក់ និង​ចែកចាយ​គ្រឿងសំណង់​នឹង​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ដូច​គ្នា ក៏​ប៉ុន្តែ​ត្រូវ​តែ​សម្ភារៈ​ដែល​មានគុណ​ភាព សម្រាប់​ការ​សាងសង់​សំណង់​នៅ​ក្នុង​ប្រទេស​យើង ។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ​ដែរ លោក​បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រោង​នឹង​បន្ថែម​ការ​នាំ​ចូល​សម្ភារៈ​សំណង់​ដែល​មានគុណ​ភាព​ខ្ពស់ កម្រិតស្តង់ដា​មក​កាន់​ទីផ្សារ​កម្ពុជា ផ្ដល់​ជូន​ឱ្យ​អ្នក​សាងសង់​នូវ​សម្ភារៈ​ដែល​ជាទី​ពេញចិត្ត ។

លោក គី សូ​ដា​វី​ដ អគ្គនាយក​ក្រុមហ៊ុន C-LIGHT បាន​បញ្ជាក់​ពី​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី​ខាង​មុខ​ថា «​នៅ​ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ក្នុង​នោះ​ដូច​ជា នាំ​យក​សម្ភារៈ​ដែល​មានគុណ​ភាព​មក​ចែក​ជូន​ដៃគូ​ចែកចាយ​របស់​ខ្លួន ព្រម​ជាមួយនឹង​ការ​ពង្រឹង​សេវាកម្ម​ឱ្យ​កាន់តែ​ខ្លាំង​ឡើង និង​ត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​សីលធម៌​ខ្ពស់ ។ អ្វី​ដែល​សំខាន់​មួយទៀត​នោះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​រក្សា​តម្លៃ​សមរម្យ ដើម្បី​ឱ្យ​អតិថិជន​អាច​ទទួលយក​បាន និង​មាន​លទ្ធភាព​ប្រើ​ប្រើប្រាស់ » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន C-LIGHT បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ ២០១៥ ដោយ​លោក
គី សូ​ដា​វី​ដ ដែល​មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១០ ផ្លូវ ៥៧២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ក្រុមហ៊ុន អាច​ចែកចាយ​ផលិតផល​សម្ភារៈ​សំណង់ បាន​១​ម៉ឺន​៨​ពាន់​តោន ក្នុង​មួយ​ឆ្នាំ និង​មាន​ដេប៉ូ​ចែកចាយ​ជា​ដៃគូរ ប្រមាណ​២០០​ដេប៉ូ ទូ​ទាំង​ប្រទេស​កម្ពុជា ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ